ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ពុំ​ឆ្លើយ​តប​សំណើ​ចរចា​របស់​កូរ៉េ​ខាងត្បូង

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​ធ្វើ​មិនដឹងមិនឮ​សំណើ​របស់​កូរ៉េ​ខាងត្បូង ដែល​អំពាវនាវ​ឱ្យ​មានការ​ចរចា​គ្នា​ខាង​យោធា​នា​ថ្ងៃ​ទី​២១ កក្កដា រវាង​កូរ៉េ​ទាំង​២ ដែល​នេះ​ជា​សញ្ញា​បរាជ័យ​ការ​ប៉ុនប៉ង​

កូរ៉េ​ខាងជើង​-​កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​ធ្វើ​មិនដឹងមិនឮ​សំណើ​របស់​កូរ៉េ​ខាងត្បូង ដែល​អំពាវនាវ​ឱ្យ​មានការ​ចរចា​គ្នា​ខាង​យោធា​នា​ថ្ងៃ​ទី​២១ កក្កដា រវាង​កូរ៉េ​ទាំង​២ ដែល​នេះ​ជា​សញ្ញា​បរាជ័យ​ការ​ប៉ុនប៉ង​លើក​ដំបូង​ឱ្យ​មានការ​ចរចា​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN ។

ក្រុង​ព្យុ​ង​យ៉ាង​ពុំ​បាន​ឆ្លើយ​តប​សំណើ​កាលពី​ថ្ងៃ​ទី​១៧ កក្កដា របស់​កូរ៉េ​ខាងត្បូង ដែល​ចង់​កាត់​បន្ថយ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​តំបន់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ។

កាលពី​ខែឧសភា លោក MOON JAE IN បាន​ឡើង​កាន់​តំណែង​ជាមួយ​ការ​សន្យា​បើក​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ហើយ​នាំ​របប​នេះ​ឈាន​ទៅ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី ស្ទិ​ក ។ ថ្ងៃ​ទី​៤ កក្កដា ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ពី​ការ​បាញ់​សាកល្បង​ដោយ​ជោគជ័យ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង លោក MOON SANG អះអាង​នា​ថ្ងៃ​ទី​២១ កក្កដា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការ​ចរចា​ដែល​បាន​ស្នើ​ពុំ​អាច​មាន​ឡើយ ដោយសារ​គ្មាន​ចម្លើយ​របស់​កូរ៉េ​ខាងជើង ។ លោក​ថា សំណើ​នៅ​តែ​ជា​ធរមាន ហើយ​ស្នើ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ឆ្លើយ​តប ។ នេះ​ជា​ភារកិច្ច​ចាំបាច់ និង​បន្ទាន់​មួយ ដើម្បី​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ដើម្បី​ស្តា​រការ​ចរចា​ឡើង​វិញ​នៅ​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព ហើយ​សម្រាល​ភាព​តានតឹង​ខាង​យោធា រវាង​កូរ៉េ​ទាំង​២ ៕