ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំកំពុងពិនិត្យករណីលោកគ្រូចុះកាត់សក់សិស្សនៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន និង​កីឡា​កំពុង​ពិនិត្យ​ករណី​លោកគ្រូ​នៅ​វិទ្យា​ល័ស​ម្តេច​តេ​ជោ ហ៊ុន​សែន សំពៅ​លូន​។​នេះ​បើ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន និង​កីឡា​កំពុង​ពិនិត្យ​ករណី​លោកគ្រូ​នៅ​វិទ្យា​ល័ស​ម្តេច​តេ​ជោ ហ៊ុន​សែន សំពៅ​លូន​។​នេះ​បើ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០២៣​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​ពិនិត្យ​ករណី​នេះ​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ជា​ទូទៅ​គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ដោះស្រាយ​ករណី​បាតុភាព​ផ្សេង​ៗ​នៅ​តាម​គ្រឹះស្ថានសិក្សា​ដោយ​ចាត់វិធានការ​តាម​ទិដ្ឋភាព​ជាក់ស្តែង​។លោក​បាន​បញ្ជាក់​ថា​«​បើ​ចាំបាច់​គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​អាច​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ទាំង​២៥​ខេត្ត រាជធានី ដែល​ជា​សេនាធិការ​តាម​ឋានានុក្រម​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

សូម​ជម្រាប​ថា បើ​យោង​តាម​បណ្តាញ​សង្គម​របស់​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន​សែន សំពៅ​លូន នៅ​ថ្ងៃ​ទី​២៣ មក​រា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​«​ការ​ចុះ​អនុវត្ត​វិន័យ​របស់​លោកគ្រូ​អ្នកគ្រូ​នឹង​ក្រុមប្រឹក្សា​យុវជន​…​។

សូម​ជម្រាប​ថា បន្ទាប់​មានការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ស​ករណី​ខាង​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ចាប់អារម្មណ៍​ដោយ​អ្នកខ្លះ​ថា គាំទ្រ និង​អ្នកខ្លះ​មិន​គាំទ្រ​ចំពោះ​ករណី​កាត់សក់​សិស្ស​នេះនោះ​ទេ​។​ដោយ​អ្នកខ្លះ​ថា គួរ​ធ្វើការ​អប់រំ ឬ​ណែនាំ ឬ​ហៅ​អាណាព្យាបាល​មក​ប្រាប់​ក៏​បាន​។​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ប៉ះពាល់​សិទ្ធិ និង​កិត្តិ​សយ​សិស្ស​ផង​ដែរ​។

យ៉ាងណាមិញ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​ខាង​នាយក​សាលា​ធ្វើការ​បកស្រាយ​ចំពោះ​ករណី​នេះនោះ​ទេ​។​នៅ​បណ្តាញ​សង្គម​របស់​សាលា​ក៏​មិន​ទាន់​មានការ​សរសេ​បញ្ជាក់​យ៉ាងណា​ផង​ដែរ​៕