រាជធានីភ្នំពេញ ៖ ឪពុកម្តាយត្រូវចេះគ្រប់គ្រងខ្លួនឯង និងបង្រៀនកូនពីការគ្រប់គ្រងខ្លួនឯង ។ ក្នុងនាមជាឪពុកម្តាយ ត្រូវឈ្វេងយល់អំពីកំហឹង ជាពិសេសពេលដោះស្រាយបញ្ហាអាកប្បកិរិយាមិនល្អរបស់កូនអ្នក ។ ពេលកូនមិនស្តាប់ ពេលកូនប្រកែកតបតអ្នក ភាពតានតឹងនឹងបានរីកសាយពេញផ្ទះ សម្ពាធឈាមកើនឡើង ហើយអ្នកអាចនិយាយជេរស្តី នឹងអាចធ្វើអ្វីដែលអ្នកនឹងសោកស្តាយនៅពេលក្រោយ ។

ត្រូវចេះគ្រប់គ្រងខ្លួនឯង ប៉ុន្តែធ្វើយ៉ាងម៉េច ? តើអ្នកបង្រៀនអាកប្បកិរិយាត្រឹមត្រូវដោយរបៀបណាទើបបង្រៀនកូនអ្នកបានដោយមិនស្រែក ជេរ ឬធ្វើការគំរាមកំហែង ? ខាងក្រោមនេះ គឺជាវិធី ៤ យ៉ាងដើម្បីប្រឈមមុខនឹងអាកប្បកិរិយាមិនល្អរបស់កុមារ ៖
១. ចៀសវាងការឡើងកំដៅ ៖ ជាដំបូង វាជារឿងសំខាន់ដើម្បីចៀសវាងអារម្មណ៍ក្តៅក្រហាយ ។ កូនរបស់អ្នកប្រហែលជាចង់ទទួលបានប្រតិកម្មពីអ្នក ហើយប្រសិនបើអ្នកខឹង អ្នកពិតជាអនុញ្ញាតឱ្យគេគ្រប់គ្រងស្ថានការណ៍នោះហើយ ។

២. ផ្តល់ជូនជម្រើស ៖ មានវិធីមួយដើម្បីរក្សាការគ្រប់គ្រង និងប្រកួតប្រជែងអាកប្បកិរិយារបស់កុមារដោយផ្តល់ជម្រើសខណៈពេលអនុញ្ញាតឱ្យកុមារជួយសង្គ្រោះមុខមាត់ ។ អ្វីដែលសំខាន់ គឺត្រូវផ្តល់ឱ្យកូនរបស់អ្នកនូវជម្រើសពីរ ឬបីដែលអ្នកពេញចិត្ត ។ អ្នកអាចនិយាយថា កូនសម្លាញ់ តើកូនចង់ទៅបន្ទប់គេង ឬនៅខាងក្រៅ ឬចុះទៅបន្ទប់ក្រោម ? ហើយកូនអាចត្រឡប់មកនិយាយគ្នាវិញពេលកូនស្ងប់អារម្មណ៍ ដូចប៉ាកំពុងធ្វើពេលនេះ ។ អ្នកអាចគ្រាន់តែបន្តដាស់តឿនកូនរបស់អ្នកដោយគួរសម និងមានសុជីវធម៌ ។

៣. ឈ្វេងយល់ពីមូលហេតុ ៖ បន្ទាប់មកពេលចិត្តស្ងប់ហើយ សូមព្យាយាមរកមូលហេតុរបស់កូនអ្នកដែលគេមិនគោរព ឬមិនស្តាប់អ្នក ។ ពិភាក្សាអំពីគោលបំណងនៃការសិក្សាពិតប្រាកដអំពីកូនរបស់អ្នក មិនមែនគ្រាន់តែបញ្ឈប់អាកប្បកិរិយាអាក្រក់នោះទេ ។ ប្រហែលជាកូនរបស់អ្នកកំពុងតែមានភាពក្តៅក្រហាយ ឬប្រហែលជាវាកើតឡើងនៅពេលដែលអ្នកបានសុំឱ្យកូនរបស់អ្នកធ្វើអ្វីមួយដែលគាត់មិនចង់ធ្វើ ឬអ្វីមួយដែលធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ធ្លាក់ចុះ ឬបាត់បង់ការគ្រប់គ្រង ។

៤. ប្រាប់កូននូវអាកប្បកិរិយាដែលមិនអាចទទួលយកបាន ៖ អ្នកនៅតែពង្រឹងការពិតដែលថា អាកប្បកិរិយាមិនអាចទទួលយកបាន នោះជារឿងសំខាន់ ។ ប៉ុន្តែអ្នកជួយកូនរបស់អ្នកឱ្យសម្រេចបាននូវវិធីល្អប្រសើរជាងមុន ដើម្បីបំពេញបំណងប្រាថ្នារបស់គេដោយគួរសម និងមានប្រសិទ្ធភាពជាងមុន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
សាលារៀនជូននូវវេទិកា និង មធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតា ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ