ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីពិការភ្នែក ឱ្យ​កូនឌុ​ប​ពីកន្លែងលក់នំ មានអារម្មណ៍​ថា ម៉ូតូ​ចេះ​តែ​ក្តៅ​ទៅ​ៗ ស្រាប់តែ​ឆេះយ៉ាង​សន្ធោសន្ធៅ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាសូរ! ស្ត្រី​ពិការ​ភ្នែក​ម្នាក់ ខណៈ​ឱ្យ​កូន​ប្រុស​ជិះ​ម៉ូតូ​ឌុ​ប​ពី​កន្លែង​លក់​នំ នៅ​តាម​ស្តុ​

រាជធានី​ភ្នំពេញ ៖ អាសូរ! ស្ត្រី​ពិការ​ភ្នែក​ម្នាក់ ខណៈ​ឱ្យ​កូន​ប្រុស​ជិះ​ម៉ូតូ​ឌុ​ប​ពី​កន្លែង​លក់​នំ នៅ​តាម​ស្តុ​ប​ទួល​ពង្រ ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ក៍​ស្រាប់​តែ​ឆ្លង​ចរន្ត​បង្ក​​ជាអណ្តាតភ្លើង​ឆាប​ឆេះ​ម៉ូតូ​ខ្ទេច សល់​តែ​គ្រោង​ដែក​តែ​ប៉ុណ្ណោះ ។

ហេតុ​ការណ៍​នេះ​ដែរ បាន​កើ​ត​ឡើ​​ង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ទី​មក​រា ឆ្នាំ​២០២៣ តាម​បណ្ដោយ​ផ្លូវ​លូ​ប្រាំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌ​មាន​ជ័យ ​រាជធានី​​ភ្នំពេញ ។

ស្ត្រី​ពិការ​ភ្នែក​ជា​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ នុ​ច ស្រី​ម៉ៅ អាយុ​៤២​ឆ្នាំ មុខរបរ​លក់​នំ ស្នាក់​នៅ​​បន្ទប់ជួលមួយកន្លែង ម្តុំ​បុរី​លឹ​ម​ឈាង​ហាក់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌ​មាន​ជ័យ ​រាជធានីភ្នំពេញ ។ ​ចំណែក​ម៉ូតូ​ដែល​ឆាបឆេះ​ម៉ាក​ហុង​ដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ឡើង​ស៊េរី​ឆ្នាំ​២០២២ ដែល​ខ្ចី​លុយ​គេ​ទិញ ក្នុង​តម្លៃ​ជាង​៣០០​ដុល្លារ ។

តាម​ប្រភព​ពី​ស្ត្រីពិការ​ដែល​​ជា​ម្ចាស់​ម៉ូតូ បាន​រៀបរាប់​ទាំង​អួល​ដើម​ក​ថា មុន​ពេល​​កើត​​ហេតុ គាត់ បាន​អង្គុយ​លក់​នំ​បំពង់​នៅ​ម្តុំ​ស្តុ​ប​ទួល​ពង្រ លុះ​លក់​ដល់​យប់ ហើយ​ណា​មួយ​នំ​របស់​គាត់​នៅ​១៦​កញ្ចប់​ទៀត រូប​គាត់​ក៏បាន​អោយ​កូន​ប្រុស​របស់​គាត់​អាយុ​ជាង​១០​ឆ្នាំ ជិះ​ម៉ូតូ​ឌុ​ប​គាត់​ទៅ​បន្ទប់​ជួលវិញ​ ដើម្បី​សំរាក ហើយ​ចាំ​ព្រឹក​ឡើង​បានបន្តទៅ​លក់​ដូច​ធម្មតា​វិញ លុះ​ជិះ​មក​ដល់​ចំនុច​កើ​​ត​ហេតុ គាត់មាន​អារម្មណ៍​ថា ម៉ូតូ​ចេះ​តែ​ក្តៅ​ទៅ​ៗ មិន​ដឹង​មូលហេតុ​អ្វី ក៏ស្រាប់​តែ​ឆាបឆេះ​ចេញ​ជា​អណ្ដាត​ភ្លើង សន្ធោសន្ធៅ​តែ​ម្តង ហើយ​ពេល​នោះ​ដែរ កូន​ប្រុស​របស់​គាត់ ជា​អ្នក​ឌុ​ប​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់ ទៅ​ចាប់​ដៃ​ម្តាយ​ឱ្យ​រត់​ចេញ កុំឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនផង​ដែរ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ម៉ូតូ​របស់​គាត់​កំពុង​តែ​ឆាប​ឆេះ ហើយ​ក៏​មាន​បង​ប្អូន ប្រជាពលរដ្ឋ​ជួយ​នាំ​គ្នា​យក​ទឹក និង​បំពង់​ពន្លត់​មក​ជួយ​បាញ់​អស់​៣​ទៅ​៤​បំពង់ ទើ​ប​ធ្វើ​អោយ​ភ្លើង រលត់​ទៅ​វិញ​អស់ តែ​ម៉ូតូ​របស់​គាត់​បាន​ឆាបឆេះ​ខ្ទេច​ជាមួយ​នឹង​នំ​អស់ សល់​តែ​គ្រោង​ដែក​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើ​ត​ហេតុ ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​លើក​ដៃ​សំពះ ដើ​​ម្បី​សុំ​​ជំនួយ​ពី​សប្បុរសជន​ដែល​មានទឹក​ចិត្ត​សប្បុរស សូម​មេត្តាជួយ​ដល់​រូប​គាត់​ផង ព្រោះ​ម៉ូតូ​របស់​គាត់​ខ្ចី​លុយ​គេទិញ​ សង​គេ​មិន​ទាន់​រួច​ផង ក៍​ត្រូវ​ភ្លើ​ង​ឆាប​ឆេះ​អស់​​បែបនេះ​ទៀត​ ហើយ​ក៏មិន​ដឹង​យក​ទៅ​ជួសជុល​អ្វី​កើត​នោះ​ដែរ​ គឺ​មាន​តែ​លក់​ឱ្យ​អេ​ត​ចាយ​តែ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ