ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រ នៅឆ្នេរអូរឈើទាល មិនស្អាត មានក្លិន គឺជាប្រេង​ចេញពីម៉ូតូទឹក​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ​២០២៣ មានភ្ញៀវទេសចរ ដែលបានទៅ​លេង​កំសាន្ដ តាមឆ្នេរសមុទ្រឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ​ បានលើកឡើងថា…

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ​២០២៣ មានភ្ញៀវទេសចរ ដែលបានទៅ​លេង​កំសាន្ដ តាមឆ្នេរសមុទ្រឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ​ បានលើកឡើងថា លើផ្ទៃទឹក មាន​ក្លិនប្រេង ដែលសង្ស័យថា អាចហូរចេញពីម៉ូតូទឹក។ ករណីនេះ ត្រូវបានរដ្ឋបាល​ក្រុងព្រះសីហនុ ប្រកាសថា ក្លិន​ប្រេងនេះ ចេញពីម៉ូតូទឹក ដែល​ម្ចាស់អាជីវកម្មម៉ូតូទឹក បានចាក់​ប្រេង​សាំងម៉ូតូទឹក នៅលើឆ្នេរខ្សាច់​ បង្កឱ្យប៉ះពាល់ដល់បរិស្ថាន នៅតាមបណ្តោយឆ្នេរ​។

នៅថ្ងៃទី២៣ ខែមករានេះ មន្រ្ដីរដ្ឋបាលក្រុងព្រះសីហនុ បានប្រកាស​ពីការ​រកឃើញ​ម្ចាស់​អាជីវកម្ម​ម៉ូតូទឹក ដែលបានចាក់ប្រេងសាំងម៉ូតូទឹក នៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាន នៅតាម​បណ្តោយឆ្នេរ។

មន្រ្ដីរដ្ឋបាលក្រុងព្រះសីហនុ​ បានចុះពិនិត្យ និងបានរកឃើញថា មានម្ចាស់អាជីវកម្មម៉ូតូទឹក ដែលបាន​ចាក់ប្រេង​សាំងម៉ូតូទឹក នៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាន នៅតាម​បណ្តោយឆ្នេរ។

អាជ្ញាធរក្រុង បានប្រកាសពីការ​ចាត់វិធានការ ដោយដកហូតម៉ូតូទឹក យកមករក្សាទុក នៅសាលាក្រុងព្រះសីហនុ ស្ថិតនៅឆ្នេរអូរឈើទាល-២ (ក្បែរបន្ទប់ទឹកសាធារណៈទី១) ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​អាជ្ញាធរក្រុង ក៏បានសំណូមពរ​ដល់ម្ចាស់ម៉ូតូទឹកទាំងអស់ មេត្តាពិនិត្យឱ្យបានល្អ ចៀសវាងករណីសង្ស័យខាងលើ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

យ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយមក ក្លិន​មិនល្អនៅទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ បានបាត់ទៅវិញ ហើយ​ប្រជាពលរដ្ឋ អ្នកទេសចរយើង បានលេងកម្សាន្ត និងងូតទឹកសមុទ្រដ៏ស្អាត ដោយមិនមានអ្វីមករំខានអារម្មណ៍ទៀតនោះទេ។

ជាមួយគ្នានោះ អ្នក​ទៅលេងឆ្នេរអូរឈើទាល កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែមករា ចំថ្ងៃបុណ្យចូលឆ្នាំចិន ​បានឃើញហេតុការណ៍ ​​ដែលគេប្រើ​អាត្រាក់ទ័រ កាយ​ប្រេង​ខ្មៅ នៅលើខ្សាច់នោះ ទម្លាក់​ចូល​ទឹកសមុទ្រ នៅចំណុច​ម៉ូតូទឹក​​។

ករណីនេះ ប្រជាពលរដ្ឋ បានលើកជាសំណូម​ពរ កុំឱ្យ​ចាត់វិធានការ​ សម្អាត​ប្រេង​ម៉ូតូទឹក​នៅ​លើឆ្នេរ ដោយការកាយ​ទម្លាក់ ​ចូលទឹកសមុទ្រដូច្នេះ​ទៀត។ ពោលគឺ​គេអាច​យកឡានបូមលូ ទៅបូម​យកប្រេង ឬក៏ទឹកកខ្វក់​លើឆ្នេរ ហើយ​យកទៅចាក់ចោល នៅតាមប្រឡាយលូទឹកស្អុយ ដែល​មានម៉ាស៊ីនប្រតិកម្មទឹកស្អុយទាំងនោះ មុននឹងបង្ហូរចូលសមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ