ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ទៅមើល​ម្តាយឈឺ ស្រាប់​តែ​អគ្គិភ័យលេបត្របាក់​ផ្ទះអស់គ្មានសល់​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង ខណៈម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ ​​​ដែល

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង ខណៈម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ ​​​ដែលហេតុការណ៍នេះ​បានកើតឡើង​កាលពី​​វេលា​ម៉ោង៨និង៤៥ នាទី​ព្រឹក​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២៣ នៅ​ចំណុច​លូ​ត្រាច ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ខ្លុង ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។

លោក ខែ​ម វិបុល​អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ អឿ រ​ដ្ឋា អាយុ៤១ឆ្នាំ​ ​ត្រូវ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ​ឡោ ដា​លី​ន អាយុ៣៨ឆ្នាំ​ មានកូន​៤នាក់​ក្នុង​បន្ទុក​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆេះ​មាន​ទំហំ៤​ម៉ែត្រ​គុណ​នឹង៥ម៉ែត្រ ប្រក់​ស័ង្កសី​ជញ្ជាំង​ក្រាល​ក្តារ​ ជញ្ជាំង​ក្តារ​ និង​មាន​ត​​សំយ៉ាប​​ចេញ​ក្រៅ ​៧ម៉ែត្រ​គុណ​នឹង២០ម៉ែត្រ​។ ចំពោះ​ការ​ខូចខាត​គឺ​ឆេះ​ផ្ទះ​ខ្ទេច​ទាំងស្រុង និង​សម្ភារៈ​រួម​មាន ម៉ូ​ទ័​រ​ចំនួន១០គ្រឿង ​ស្រូវ​​ចំនួន​៥០០គីឡូក្រាម អង្ករ១បាវ រួម​នឹង​​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពេល​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទៅ​មើល​ម្ដាយ​ឈឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ