ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​២នាក់ធ្វើសកម្មភាពលើស្ត្រីម្នាក់សម្រេច តែ​ត្រូវ​អស់​ល​ក្ខ័​ណ៍ដោយសារ​ប្រព័ន្ធ​ ​GPS​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ក្រុម​ចោរឆ.ក់​២​នាក់​ត្រូវ​សមត្ថកិច្ច​តាម​បង្ក្រាប​ចាប់ខ្លួន​ ដោយ​សារ​ទូរ​សព្ទ័​ជន​រង​

ខេត្តស្វាយរៀង​ ៖​ ក្រុម​ចោរឆ.ក់​២​នាក់​ត្រូវ​សមត្ថកិច្ច​តាម​បង្ក្រាប​ចាប់ខ្លួន​ ដោយ​សារ​ទូរ​សព្ទ័​ជន​រង​គ្រោះ​មាន​ភ្ជាប់​​ប្រព័ន្ធ GPS តាម​ក្របួច​ដល់​ផ្ទះ​ ។​ ករណី​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា ឆ្នាំ​​២០២៣ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​អន្តរជាតិ​ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល ​សង្កាត់​បា​វិត ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​​ថ្ងៃ​ទី​២២​ មក​រា ​ឆ្នាំ​២០២៣ សមត្ថកិច្ច​នគ​រ​បាល​ក្រុង​បា​វិត​បាន​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរឆក់​២​នាក់​រួម​ទាំង​វត្ថុ​តាង​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​។​

​តាម​ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​មួយ​ច្បាប់​ពី​ជន​រង​គ្រោះ​ឈ្មោះ ង្វៀ​ង ធី​ហុង​ហ្កា​ម (NGUYEN THI HON GAM) ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ស្នាក់​នៅ​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​ដែល​បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ចំនួន​០២​នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស ដែល​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ឆក់​កាបូបស្ពាយ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​នា​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​ផ្សារ​អន្តរជាតិ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក៍​នាំ​គ្នា ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រ​ម៉ោ​ល ។​

តាម​ប្រភព​បន្ត​ទៀត​ថា​ក្រោយ​ពី​ទទួល​បណ្តឹង​ភ្លាម សមត្ថកិច្ច​យើង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ សម្ភារ​:​ក្នុង​កាបូបស្ពាយ រួម​មាន ទូរស័ព្ទ​០១​គ្រឿង​ម៉ាក I PHONE 12 PROMAX ពណ៌​ស្លឹកឈើ​(​មាន​ភ្ជាប់​GPS) កាត​ATM ចំនួន​០៤ សន្លឹក សំបុត្រ​កំណើត​កូន​០១​សន្លឹក និង​ប្រាក់​ចំនួន ៤០០ USD (​បួន​រយ​ដុល្លារ​អា​មេ​រិ​ក​) ។ ​រហូត​ដល់​ម៉ោង​១០​និង​២៥​នាទី​យប់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​យើង បាន​មើល​តាម​ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ របស់​ជន​រង​គ្រោះ ធ្វើការ​ប្រ​ម៉ា​ញ់​បាន​មុខសញ្ញា​ដែល​ជា​ជនសង្ស័យ​ចំនួន​២​នាក់ រួច​នាំ​ខ្លួន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត ដើម្បី​សាកសួរ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​​ទាំង​​​២នាក់​​​ខាងលើ​ ក្នុងនោះ​ម្នាក់​​ឈ្មោះ យ៉ា​ត់ ចំណាប់ ហៅ​ញ៉​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ​និង​​ឈ្មោះ អ៊ុ​ង ច​ន្ធី ហៅ ពៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យើង ជនសង្ស័យ​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០២​នាក់ សមត្ថកិច្ច​យើង ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ