ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះមួយខ្នងត្រូវអគ្គិភ័យ​​ឆាបឆេះអស់ទាំងអស់​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ​ផ្ទះ១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង បង្ក​​ឱ្យ​មាន​ការ​​ភ្ញាក់

ខេត្ត​បន្ទាយមានជ័យ ៖ ​ផ្ទះ១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង បង្ក​​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ ២០២៣ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​ខេត្តបន្ទាយមានជ័យ​។

​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា​ ​ម្ចាស់ផ្ទះ​ឈ្មោះ​សុខ គិ​ម​លាង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។ ចំណែក​​ផ្ទះ​ដែល​ត្រូវអគ្គិភ័យ​ឆាប​មាន​​ទំហំ​៦​ម៉ែត្រគុណ​នឹង​៩​ម៉ែត្រ ​ធ្វើ​អំពី​ឈើ ប្រកស​ង្ក័​សី​ឆេះ​ខូចខាត​ប្រហែល​៨០% ។ ​ការ​ខូចខាត​សម្ភារៈ​​នៅក្នុង​​ផ្ទះ​ រួម​មាន ទូរ​ដាក់​ខោអាវ​ចំនួន​២, កុំព្យូទ័រ​ចំនួន១​គ្រឿង​, ​ទូរទស្សន៍១​គ្រឿង​, ​ឆ្នាំង​ដាំបាយ​អគ្គី​ស​នី១, ​កង្ហា​ចំនួន៣, ​គ្រែ​ដេក​ចំនួន១, ​តុ​ចំនួន២, ​មុង​ដេក៣, ​ពូក​ដេក ៣, -​ខោអាវ ចានឆ្នាំង​ឆេះ​ទាំងអស់ ។

​នគរបាល​បាន​បញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការ​ឆេះ បណ្ដាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​។

​ក្នុង​ហេតុការណ៍​នោះ​ដែរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ៣​គ្រឿង​ (​រថយន្ត​មក​ពី​ស្នងការដ្ឋាន ២​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​ក្រុង​សិរី​សោភ័ណ ១​គ្រឿង​) ប្រើប្រាស់​ទឹក​អស់​១​រថយន្ត និង​បាន​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ពន្លត់ ​ហើយ​សមត្ថកិច្ច​​គ្រប់គ្រង និង​ទប់ស្កាត់​បាន​មិន​បង្ក​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​ជិតខាង និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ