ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មកពីឯង​ធាត់​ពេក… ក្រឡាប់​ភីង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​បែន​​​ដឹក​ខ្សាច់មួយគ្រឿង​ ​​ខណៈ​​​កំពុង​បើកបរ​​លើ​ផ្លូវ​ខ្នង​ប្រឡាយ​ ដែល​​​មាន​​ទំហំ​ផ្លូវតូច ​ហើយដោយ​​កង់​រថយន្ត​​​ជាន់​​មាត់​ប្រឡាយ ធ្វើ​ឱ្យ​ទប់​ទម្ងន់​អត់​បាន​ស្រុត​បាក់​ដី ​បណ្ដាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​​​ក្នុង​ទឹក​ប្រឡាយ​​ទាំង​កំរោល​តែ​ម្ដង ​

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​បែន​​​ដឹក​ខ្សាច់មួយគ្រឿង​ ​​ខណៈ​​​កំពុង​បើកបរ​​លើ​ផ្លូវ​ខ្នង​ប្រឡាយ​ ដែល​​​មាន​​ទំហំ​ផ្លូវតូច ​ហើយដោយ​​កង់​រថយន្ត​​​ជាន់​​មាត់​ប្រឡាយ ធ្វើ​ឱ្យ​ទប់​ទម្ងន់​អត់​បាន​ស្រុត​បាក់​ដី ​បណ្ដាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​​​ក្នុង​ទឹក​ប្រឡាយ​​ទាំង​កំរោល​តែ​ម្ដង ​ប៉ុន្តែ​​​​​សំណាងល្អ​ មិន​​បណ្ដាលឱ្យ​​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ​និង​អ្នក​ដំណើរ​ឡើយ ។ ហេតុ​ការ​ណ៍នេះ ​បង្ក​​ការ​ភ្ញាក់ផ្អើល​ឡើង កាល​ពី​វេលា​ម៉ោង​១០ ​និង​៣០​ព្រឹក​ថ្ងៃ​ទី​២០ ​កក្កដា​ ស្ថិត​​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ប្រភពឱ្យ​ដឹងទៀតថា រថយន្ត​​ដឹកខ្សាច់នេះ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-9766 ​ហើយ​អ្នកបើកបរ​ មិន​ត្រូវ​​​ស្គាល់ឈ្មោះទេ បាន​​រង​របួសស្រាល​ ចំណែក​រថយន្ត​នេះ​​រង​ការ​ខូចខាត​ខ្លះ​ៗ​ដែរ ​។ បើតាម​​ពលរដ្ឋ​​ថា ​នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​​ឃើញ​រថយន្ត​មួយ​គ្រឿង​​នោះ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​បាន​ដឹក​ខ្សាច់​ពេញ​ក្នុង​ទ្រុង​ មាន​​ទម្ងន់​ប្រហែល​ជាង​១០​តោន​ ។

ចំណែក​​ផ្លូវ​នោះ​វិញ​ ជា​ផ្លូវ​ខ្នង​ប្រឡាយ​ដែល​គេ​ទើប​ចាក់​ថ្មី​គ្មាន​គ្រឹះ​ គ្មាន​ចិញ្ចើម​ត្រឹមត្រូវ​នោះ​ឡើយ មិនតែប៉ុណ្ណោះ​ផ្លូវ​ខាងលើ​និង​រថយន្ត​បែន​១​គ្រឿង​នេះ​ មាន​ទំហំ​ស្ទើរតែ​ប៉ុនគ្នា ហើយ​កង់​ឆ្វេង​រថយន្ត​នេះ​បានជា​ន់​ប​បេះ​លើ​មាត់​ប្រឡាយ​ថែម​ទៀត​ផង ​។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​​​បាក់​ដី​មាត់​ប្រឡាយ បណ្ដាល​ឲ្យ​ផុង​កង់​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកតែ​ម្ដង​។