ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន ៖ រឿង១២យ៉ាងមិនត្រូវធ្វើ ដើម្បីអ្នកមានលាភសំណាង

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រឿង ១២យ៉ាង ខាងក្រោមនេះ គឺអ្នកមិនត្រូវធ្វើទេ ដើម្បីកុំអោយប៉ះពាល់​ដល់លាភ​សំណាង​របស់អ្នក  ហើយដើម្បីនាំហេងហេង ចូលក្នុងផ្ទះរបស់អ្នក។ ១-ហាមដាក់លុយចំនួនសេស ក្នុងអាំងប៉ាវ…

ភ្នំពេញ៖ រឿង ១២យ៉ាង ខាងក្រោមនេះ គឺអ្នកមិនត្រូវធ្វើទេ ដើម្បីកុំអោយប៉ះពាល់​ដល់លាភ​សំណាង​របស់អ្នក  ហើយដើម្បីនាំហេងហេង ចូលក្នុងផ្ទះរបស់អ្នក។

១-ហាមដាក់លុយចំនួនសេស ក្នុងអាំងប៉ាវ

អ្នកមិនគួរដាក់លុយចំនួនសេស ក្នុងអាំងប៉ាវទេ។ ប្រជាជន​ចិន​ចូល​ចិត្ត​លេខ​គូ ដោយ​មាន​ជំនឿ​តាម​ប្រពៃណី​ថា របស់​ល្អ​ តែង​មាន​ឡើង​ទ្វេ។ ប៉ុន្តែក៏ជៀសវាងលេខសំណាង​មិនល្អ ដូចជា ៤ និង ៤០ ផងដែរ ព្រោះ លេខ ៤ ស្តាប់ទៅដូចជាពាក្យស្លាប់ នៅក្នុងភាសាចិន។

២ កុំបោស ឬយកសំរាមចេញ នៅថ្ងៃចូលឆ្នាំ

កុំបោស ឬយកសំរាមចេញ។  សកម្មភាព​បោសសម្អាត​ក្នុង​ថ្ងៃ​នេះ​ គឺប្រៀបដូចជា​ការ​បោសសម្អាត​ទ្រព្យសម្បត្តិចេញពីក្នុងផ្ទះ។ ការ​បោសសម្អាត​សំរាមនៅថ្ងៃចូលឆ្នាំ គឺ ប្រៀប ដូចជា ការបណ្តេញលាភ​សំណាង​ចេញពី​ផ្ទះ។

៣ ហាមមិនអោយនិយាយពាក្យមិនមានសិរីសួស្តី

 គ្មាននរណាម្នាក់ ចង់ឮពាក្យ ដែលមានអត្ថន័យអវិជ្ជមាន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនោះទេ។ អ្នកត្រូវជៀសវាងការនិយាយពាក្យ ដែលទាក់ទងនឹងការស្លាប់ ជំងឺ ភាពក្រីក្រ ឬខ្មោច ជាដើម។

៥ ហាមហូបបបរ

បបរមិនគួរញ៉ាំទេ ព្រោះគេចាត់ទុកថា មានតែអ្នកក្រទេ ដែលហូបបបរ សម្រាប់អាហារពេលព្រឹក។ មនុស្ស មិនចង់ ចាប់ផ្តើមឆ្នាំ “ក្រ” ព្រោះនេះជាប្រផ្នូលអាក្រក់។  ក្រៅ​ពី​នេះ សាច់​មិន​ត្រូវ​បរិភោគ​ក្នុង​ពេល​ព្រឹក​ទេ។ ការហូបសាច់ត្រូវគេ ចាត់ទុកថា មិនគោរព​ដល់​ព្រះ (ព្រះពុទ្ធ) ដែល​គេ​ជឿ​ថា ​ប្រឆាំង​នឹង​ការ​សម្លាប់​សត្វ​ ព្រោះ​ព្រះ​ទាំង​អស់ ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចេញ​ទៅ​ជួប​ជុំ​គ្នា​ជូនពរ​ឆ្នាំ​ថ្មី​ដល់​គ្នា។

៦ ជៀសវាងការកក់សក់ និងកាត់សក់

 សក់មិនត្រូវកក់សម្អាតក្នុងថ្ងៃចូលឆ្នាំចិនទេ។ នៅក្នុងភាសាចិនកុកងឺ ពាក្យថា សក់ (fa: ហ្វា)  ដូចជា fa នៅក្នុង facai (ហ្វាឆាយ) ដែលមានន័យថា “មានទ្រព្យសម្បត្តិ” ។ ដូច្នេះ​ហើយ ​ទើប​គេ​យល់​ឃើញ​ថា ​ជា​រឿង​មិន​ល្អ​ទេ ​ក្នុង​ការ​«​លាង​សំណាង​»​នៅ​ដើម​ឆ្នាំ​ថ្មី។

ជាមួយគ្នានេះ គេក៏ហាម​កាត់សក់​នៅ​ថ្ងៃ​នេះ ព្រោះ​គេ​ជឿ​ថា ​អាច​នាំ​សំណាង​អាក្រក់។  ទោះជាយ៉ាងណាក៏ដោយ វាជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងការកាត់សក់ ឬទទួលបានម៉ូដសក់ថ្មីមុនចូលឆ្នាំចិន សម្រាប់រូបរាងថ្មី (‘ទ្រព្យសម្បត្តិ’) ក្នុងឆ្នាំខាងមុខនេះ។

៧ ហាមបោកខោអាវ

ប្រជាជនចិន​មិន​បោក​ខោអាវ​ក្នុង​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២​នៃ​ឆ្នាំ​ថ្មី​ទេ ព្រោះ​ថ្ងៃ​២​នេះ ​ជា​ថ្ងៃ​ខួបកំណើត​របស់​ទេវតា​ទឹក។ ការបោកខោអាវ ត្រូវបានចាត់ទុកថា ជាការមិនគោរពដល់ទេវតាទឹក។ មនុស្សបុរាណជឿថា ទឹក តំណាងឱ្យទ្រព្យសម្បត្តិ។ គេជឿថា ការចាក់ទឹកចោល បន្ទាប់ពីបោកគក់ គឺប្រៀបដូច នឹងបណ្តេញទ្រព្យសម្បតិ្តចេញពីផ្ទះ។

៨ កុំប្រើកន្ត្រៃ ឬកាំបិត

កាំបិត​ ឬកន្ត្រៃ ​ត្រូវ​បាន​គេ​គិត​ថា ​ដូច​ជា​បបូរមាត់​ស្រួច ​ពេល​មនុស្ស​ឈ្លោះ​គ្នា។ ការ​ប្រើ​កន្ត្រៃ​ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​ចូល​ឆ្នាំ​ចិន ត្រូវ​បាន​គេ​យល់​ថា ​ជា​ការ​នាំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ក្នុង​ឆ្នាំ​ខាង​មុខ។ ការប្រើ​កាំបិត ត្រូវគេយល់ថា ជាការបំផ្លាញទ្រព្យនៅឆ្នាំខាងមុខ។

៩ ជៀសវាងការធ្វើអោយបែកចាន ឬ កែវ

ការធ្វើអោយបែកចាន ឬ កែវ អាចនាំអោយមានសំណាងអាក្រក់។ ការបែកចាន ឬ កែវ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកថា នាំមកនូវសំណាងអាក្រក់ ការបាត់បង់លុយកាក់ ឬការបែកបាក់គ្រួសារ។ 

១០ ចៀសវាងការសម្លាប់សត្វ

ឈាមត្រូវបានចាត់ទុកថា ជាប្រផ្នូលអាក្រក់ ដែលនឹងបណ្តាលឱ្យមានសំណាងអាក្រក់ដូចជា របួសកាំបិត ឬគ្រោះមហន្តរាយបង្ហូរឈាម។ ប៉ុន្តែមនុស្សតែងតែសម្លាប់មាន់ ទា ជ្រូក និងត្រី មុនពេលចូលឆ្នាំចិន។

១១ មិនគួរអោយលុយគេខ្ចី ហើយក៏មិនត្រូវខ្ចីលុយគេដែរ

បំណុលទាំងអស់ ត្រូវសងនៅមុនថ្ងៃចូលឆ្នាំ ហើយប្រសិនបើនរណាម្នាក់ ជំពាក់លុយអ្នក កុំទៅផ្ទះគេ ដើម្បីទាមទារ អោយគេសង​ ពីព្រោះការធ្វើដូច្នេះ គឺប្រៀបដូចជាការនាំ សំណាងអាក្រក់មកដាក់ខ្លួន។

១២ ហាមស្លៀកពាក់ពណ៌ខ្មៅ ឬស

ការស្លៀកពាក់ពណ៌ស ឬខ្មៅ គឺមានន័យដូចជា ការកាន់ទុក្ខ។ ដូច្នេះបើអាច អ្នកគួរស្លៀកពាក់​ពណ៌ក្រហម ដែលមានន័យថា ជាពណ៌សំណាង។

ចុងបញ្ចប់ សូមអោយបងប្អូនទាំងអស់ ជួបតែសំណាងល្អ និងហេងហង ចូលដល់ផ្ទះគ្រប់គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ