ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! ភរិយា​កីឡាករ​ល្បីឈ្មោះ ធឿ​ន ធា​រ៉ា ចេញ​មុខ​ចោទប្រកាន់​ប្តី​ថា «​លួច​មាន​ស្រី មិន​អើពើ​កូន​ឈឺ​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម បន្ទាប់​ពី​មា​នារី​ម្នាក់​ដែល​អះអាង​ថា​ជា​

រាជធានី​ភ្នំពេញ ​៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម បន្ទាប់​ពី​មា​ន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​ភរិយា​ស្របច្បាប់​របស់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ ធឿ​ន ធា​រ៉ា បាន​ចេញ​មុខ​មក​ចោទប្រកាន់​កីឡាករ​រូប​នេះ​ថា​មាន​ស្រី និង​មិន​អើ​កូន​តូច​ដែល​កំពុង​ឈឺ​។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ម៉ី​ម៉ី ធា​រ៉ា​» ដែល​អះអាង​ថា​ជា​ប្រពន្ធ​របស់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ ធឿ​ន ធា​រ៉ា បាន​បង្ហោះ​រូបភាព​កីឡាករ​រូប​នេះ នារី​រូប​ស្រស់​មួយ​រូប កាលពី​រាត្រី​ថ្ងៃ​ទី ២១ ខែមករា និង​បាន​សំ​ណេ​រយ៉ា​ង​ចាក់​ដោត​ថា «​ខ្ញុំ​ជា​ប្រពន្ធ​អ្នក​ស្របច្បាប់ ខ្ញុំ​តែងតែ​លើកលែង​រាល់​កំហុស​ដែល​អ្នក​ធ្វើ​ដាក់​ខ្ញុំ​តែ​ពេល​នេះ​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ​ៗ​ក៏​លែង​ទុក​មុខ​អោយ​អ្នក​ទៀត​ដែរ​»​។

បើ​តាម​គណនី​ដដែល​បាន​សរសេរ​បន្ត​ចោទប្រកាន់​ទៅ​លើ​កីឡាករ ធឿ​ន ធា​រ៉ា ថា «​អ្នក​យក​គេ​ចេញ​មុខ​ទាំង​ដែល​មិន​ទាន់​លែង​គ្នា​ជាមួយនឹង​ខ្ញុំ សូ​ម្បី​តែ​កូន​ឈឺ​ក៏​អ្នកឯង​មិន​ខ្វល់​មិន​មក​មើល​កូន​»​។ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ម៉ី​ម៉ី ធា​រ៉ា​» ដដែល​ក៏​បាន​សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យ ជួយ​ចែកចាយ នូវ​រូបភាព និង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់​ទៀត​ដែល​នាង​ចោទ​ថា​ជា​ជន​ទី​៣ ដើម្បី «​ឱ្យ​គេ​ស្គាល់​នារី ដែក​យកប្ដី​គេ​ផង​. ខ្ញុំ​ទ្រាំ​លេង​បាន​ហើយ​បងប្អូន​»​។

ជាមួយ​សំ​ណេ​រ​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​បាន​ចូលរួម​បញ្ចេញមតិ​ចម្រុះ និង​ចែកចាយ​នូវ​ការ​បង្ហោះ​ខាងលើ​ព្រោងព្រាត​។ តាម​រយៈ​មតិ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ឃើញ​ថា ភាគច្រើន​បាន​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​កីឡាករ​រូប​នេះ​ដោយ ពោល​ថា «​ពេល​ល្បី​ភ្លេច​ប្រពន្ធ​» និង​ខ្លះ​ទៀត​ក៏​បាន​រៀបរាប់​ថា «​សន្ដាន​មនុស្ស​ប្រុស​ទោះ​បាន​ប្រពន្ធ​ល្អ​ស្អាត​ប៉ុនណា​ក៏​នៅ​តែ​មាន​ស្រី​ដែរ ស៊ូ​ៗ​ចែ​ដើម្បី​កូន​» និង​បងប្អូន​ខ្លះ​ទៀត​បាន​ពោល​ដោយ​ខឹងសម្បារ​និង​កីឡាករ​ធឿ​ន ធា​រ៉ា ថា «​ម៉េច​ក៏​អ​ញ្ចឹ​ង​កាល​មិន​ទាន់​ល្បី​ម៉េច​ក៏​មិនឃើញ​យក​ស្រី​ផង​ដល់​ពេល​ល្បី​យក​ស្រី​មកពីណា​ធា​រ៉ា​»​។

យ៉ាងណាមិញ ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ទៀត​បាន​ចែករំលែក​នូវ​មតិ​រាង​កណ្តាល ដោយ​ពោល​ថា «​រឿង​ក្នុង​គ្រួសារ​មិន​គួរ​ណាយ​កមក​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​» ខ្លះ​ក៏​និយាយ​ថា « ចែ​អើយ​បើ​ច្បាស់​ហើយ​ប្ដឹង​លែងលះ​គ្នា​ទៅ​កុំ​បង្ហោះ​បែប​នេះ​អី​»​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា «​សម័យ​fb មាន​បញ្ហា​ស្អី​តិច​ក៏​ផុស បើ​គង់តែ​មិន​លែង​ដដែល​ហែកកេរ្តិ៍​ធ្វើ​អី? អត់​ចេះ​ទុក​ផ្លូវ​ក្រោយ ខ្លួនឯង​សោះ​»​។ ចំណែក​បងប្អូន​ខ្លះ​ទៀត​ក៏​ពោល​ឡើង​របៀប​ឆ្ងល់​ថា «​ពេល ធា​រ៉ា មិន​ទាន់​ល្បី​ម៉េច​មិន​ផុស sis ពេល​គេ​ល្បី​បាន​ផុស ស្រុក​ខ្មែរ​អោយ​តែ​ល្បី​គឺ​ដឹង​តែ​មានរឿង​រហូត​ម៉​ង​»​។

ជុំវិញ​ការ​ចោទប្រកាន់​របស់​នារី​ខាងលើ ចំពោះ​កីឡាករ​ប្រដាល់ ធឿ​ន ធា​រ៉ា ថា «​មាន​ជន​ទី​៣ ភ្លេច​ប្រពន្ធ​កូន​» នេះ​ផង​ដែរ សារព័ត៌មាន​កោះសន្តិភាព បាន​ទាក់ទង​ទៅ​កាន់​កីឡាករ​ផ្ទាល់​ដែរ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​កីឡាករ​រូប​នេះ​ឡើយ​នៅ​ត្រឹម​ថ្ងៃត្រង់ ថ្ងៃ​ទី ២២ ខែមករា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ