ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃក្រុងសៀមរាប បានចុះទៅដកហូតធុងប៉ាសនៅក្នុងហាង «គោដុតស្រីមុំ» មួយកន្លែង នៅចំណុចបុរីសៀង ណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយម្ចាស់ទីតាំងរូបនេះមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

សូមរំលឹកផងដែរថា តាមរបាយការណ៍របស់លោកមេភូមិខ្នារ បានផ្ញើជូនទៅសមត្ថកិច្ចដែលមានខ្លឹមសារថា ជម្រាបសួរមកលោកនាយ នាយរង ប៉ុស្តិ៍នគរបាល លោកចៅសង្កាត់ ជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ តើរឿងដែលពលរដ្ឋលោកស្នើសុំដូចមានលិខិតខាងលើនេះ0x017d7 តើលោកអាចចាត់ការបានដែរឬទេ0x017d7 មកដល់ពេលនេះ ម៉ោងនេះ ទីតាំងនេះ នៅតែឡូឡាដដែល ឬក៏លើសពីដែនសមត្ថកិច្ចរបស់លោក សូមមេត្តាឆ្លើយតប ដើម្បីយើងខ្ញុំបានជាមូលដ្ឋានជំរាបទៅពលរដ្ឋដែលគាត់សួរមកខ្ញុំ ឬឱ្យគាត់បន្តទៅខាងណា សូមលោកមេត្តាណែនាំផង (នេះជាកង្វល់របស់រដ្ឋ) សូមអរគុណ ដោយក្តីសង្ឃឹមថានឹងមានចម្លើយ។

សមត្ថកិច្ចមូលដ្ឋាននៃក្រុងសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី លាវ សុផារ៉ា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយលោកអនុប្រធានការិយាល័យបរិស្ថាន និងលោកអនុប្រធានការិយាល័យសេដ្ឋកិច្ចក្រុងសៀមរាប លោកមេភូមិខ្នារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ បានចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទៅលើឈ្មោះ គាន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់គោដុត ជាម្ចាស់ហាងលក់គោដុតយីហោ «ស្រីមុំគោដុត» ដែលមានទីតាំងក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ដើម្បីបញ្ឈប់ឱ្យហាងខាងលើមានដាក់តន្ត្រីកំដរលឺខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋក្បែរហាង នៅពេលមានភ្ញៀវចូលមកផឹកស៊ី កំសាន្តក្នុងហាងខាងលើ។

ពលរដ្ឋទាំងចាស់ទាំងក្មេងនៅក្នុងបុរី សៀង ណាំ បានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ដែលបានចុះមកណែនាំ និងដកហូតធុងប៉ាស់ ដើម្បីឱ្យម្ចាស់ហាងខាងលើ រាងចាល និងរក្សាភាពស្ងៀមស្ងាត់នាពេលយប់ជ្រៅ ព្រោះពួកគាត់ត្រូវការសម្រាកផងដែរ៕



ចែករំលែកព័តមាននេះ