ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញឹកញាប់​ពេក​! កូនស្រី​ទ្រាំ​លែង​បាន មក​ប្រាប់​ម្តាយ​ពី​ទ​ង្វើ​ឪពុក​បង្កើត​ជាង​១​ឆ្នាំ រហូត​បែកធ្លាយ​ការ​ពិត

4 ខែ មុន
  • កំពង់ចាម

បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​អ​ញ្ជើ​ម ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន ដោយ​ជាប់ចោទ​ពី​បទ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​អ​ញ្ជើ​ម ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន ដោយ​ជាប់ចោទ​ពី​បទ​រំ​លោ​.​ភ​សេព​ស​ន្ទ​វៈ​ទៅ​លើ​អា​នីតិ​ថិ​ជន​អាយុ​៨​ឆ្នាំ ដែល​ជា​កូនស្រី​បង្កើត​របស់​ខ្លួន​។ ក្នុង​គ្រា​ដែល​បុរស​រូប​នេះ បាន​លែងលះ​ប្រពន្ធ​ជាង​មួយ​ឆ្នាំ ហើយ​កូន​តូច​ម្នាក់​ត្រូវ​បាន​ទៅ​លើ​ប្រពន្ធ ចំណែក​កូនស្រី​បង​ត្រូវ​បាន​មក​លើ​ឪពុក​ជា​អ្នក​ចិញ្ចឹម​រ៉ាប់រង​។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣​នេះ​ថា នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ញ្ចើ​ម នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ទទួល​បណ្ដឹង​ពី​ស្ត្រី​ម្នាក់​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ប្ដឹង​ពី​ឈ្មោះ ច​យ ជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​អតីត​ប្តី​លែងលះ​គ្នា​រយៈពេល​ជាង​១​ឆ្នាំ​) ពី​បទ រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ជន​រង​គ្រោះ​អាយុ​៨​ឆ្នាំ (​ត្រូវជា​កូនបង្កើត​)​។

Picture

លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ខាងលើ​នេះ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​បាន​ហៅ​ជនសង្ស័យ​ជា​ឪពុក​បង្កើត​មក​សួរនាំ ហើយ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ពី​ទ​ង្វើ​របស់​ខ្លួន​ដែល​ធ្វើ​មក​លើ​កូនស្រី គឺ​ពិតប្រាកដ​មែន​។

តាម​ការ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា គាត់​បាន​សេព​ស​ន្ទ​វៈ​ជាមួយនឹង​កូនស្រី​ជា​ច្រើន​លើក​នៅ​ចំណុច​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្នុងអំឡុងពេល​ជន​រង​គ្រោះ​រស់នៅ​ជាមួយ​ជនសង្ស័យ ស្ថិត​នៅ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត និង​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ទទួល​បានការ​អនុញ្ញាត​តាម​សំណើសុំ​បើក​ការ​ស៊ើបអង្កេត​បឋម​លើ​ករណី​ខាងលើ នៅ​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ញ្ចើ​ម នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ច​យ ជាតិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កូន​ត្មាត ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ជូន​មក​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​ត្បូងឃ្មុំ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ឪពុក​បាន​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​មក​លើ​កូនស្រី​របស់​ខ្លួន​ជា​ញឹកញាប់ ចុង​ក្រោយ​ដោយ​ទ្រាំ​មិន​បាន កូនស្រី​ក៏​បាន​មក​ប្រាប់​ម្ដាយ​របស់​ខ្លួន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។