ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! រ.ត់​ជា.ន់​គ្នា​ស្លា.ប់​ និង​របួស​រាប់​សិប​នាក់ ​​អំឡុងការប្រកួត Gulf Cup ​នៅ​​អ៊ី​រ៉ា​ក់

1 ឆ្នាំ មុន

អ៊ី​រ៉ា​ក់​ ៖ ការ​រ.ត់​ជា.ន់​គ្នា​កើតឡើង​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុ​ង Basra មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ

អ៊ី​រ៉ា​ក់​ ៖ ហេតុការណ៍​​រ.ត់​ជា.ន់​គ្នា​កើតឡើង​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុ​ង Basra មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Arabian Gulf Cup រវាង​អ៊ី​រ៉ា​ក់ និង​អូ​ម៉​ង់​។

យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លា.ប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស​នៅ​ក្នុង​​ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Basra ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉ា​ក់ មុន​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Arabian Gulf Cup នេះ​បើ​យោង​តាម​មន្ត្រី​បាល់ទាត់​អ៊ី​រ៉ា​ក់ ដែល​បាន​ចុះ​ផ្សាយ​ដោយ Aljazeera ។

រាយការណ៍​ពី​ទីក្រុង Basra លោក Mahmoud Abdelwahed របស់ Al Jazeera បាន​និយាយ​ថា អ្នក​រង​របួស​ប្រហែល ៨០​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ការ​ប្រកួត​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អ៊ី​រ៉ា​ក់បាន​យកឈ្នះ​អូ​ម៉​ង់ ៣-២ ដោយ​គ្រោង​ជើងឯក Arabian Gulf Cup ការ​ប្រកួត​ដែល​មាន ៨​ប្រទេស​ចូលរួម នៃ​ក្រុម​ជម្រើសជាតិ​តាម​ឈូង​សមុទ្រ​ពែ​ក​។

អ្នកគាំទ្រ​រាប់​ពាន់​នាក់​ដែល​គ្មាន​សំបុត្រ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Basra International Stadium តាំងពី​ព្រលឹម​ដោយ​សង្ឃឹមថានឹង​បាន​ទស្សនាការ​ប្រកួត​អន្តរជាតិ​ដ៏​កម្រ​ក្នុងផ្ទះ​។ អ្នក​ថតរូប​ម្នាក់​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Agent France-Presse នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​បាន​និយាយ​ថា រនាំង​នៅ​បិទទ្វារ​នៅឡើយ នៅ​ពេល​ដែល​​ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​បាន​ផ្ទុះ​ឡើង​។ ស៊ី​រ៉ែ​ន​បាន​ឆាបឆេះ ខណៈ​រថយន្ត​សង្គ្រោះ​មក​ដល់ ដើម្បី​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​។

អ្នករាយការណ៍​ព័​ត៌​លោក Abdelwahed បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​សំបុត្រ​បាន​ព្យាយាម​រុញ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន នេះ​បើ​យោង​តាម​ប្រភព​ពី​សន្តិសុខ​ក្នុង​កីឡដ្ឋាន​។ អ្នកគាំទ្រ​បាល់ទាត់​ម្នាក់​នៅ​កីឡដ្ឋាន​ឈ្មោះ Moumen Adnan បាន​រៀបរាប់​ប្រាប់​ទៅ​កាន់ Al Jazeera ពី​របៀប​ដែល​គាត់​រង​របួស​នៅ​ខាងក្រៅ​កីឡដ្ឋាន​។​គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​មាន​ភាព​ចលា​ចល​បែប​នេះ​ទេ​ដោយសារ​ការ​រត់​ជាន់​គ្នា​នេះ ខ្ញុំ​បាន​ដួល និង​របួស​ដៃ​។ ខ្ញុំ​មិន​អាច​ចូល​កីឡដ្ឋាន​បាន​ទេ ប៉ុន្តែ​ដោយសារ​ការ​រ.ត់​ជា.ន់​គ្នា​ទើប​ខ្ញុំ​ចូល​តាម​ច្រក​ទ្វារ​អ្នកកាសែត​»​។

ក្រសួងមហាផ្ទៃ​អ៊ី​រ៉ា​ក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​ជំរុញ​អ្នក​ដែល​មិន​មាន​សំបុត្រ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ចាក​ចេញពី​តំបន់​ជុំវិញ​កីឡដ្ឋាន​។ វា​បាន​និយាយ​ថា​ពហុ​កីឡដ្ឋាន​គឺ​ពេញ​ហើយ​ច្រក​ទ្វារ​ទាំងអស់​ត្រូវ​បាន​បិទ​។ គាត់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖«​ចំនួន​អ្នកគាំទ្រ​មាន​ចំនួន​ច្រើន​ណាស់ ហើយ​យើង​មិន​ចង់ឱ្យ​មាន​ករណី​ថប់ដង្ហើម​នោះ​ទេ​»​។

ព្រឹត្តិការណ៍ Arabian Gulf Cup ការ​ប្រកួត​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៦ ខែមករា ជាមួយនឹង​ក្រុម​មក​ពី​ប្រទេស​បា​រ៉ែ​ន គុយ​វ៉ែត អូ​ម៉​ង់ កា​តា អា​រ៉ា​ប៊ី​សា​អូឌីត អា​រ៉ាប់​រួម យេ​ម៉ែ​ន និង​អ៊ី​រ៉ា​ក់​។ វា​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដែល​អ៊ី​រ៉ា​ក់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​នេះ​។ ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ទសវត្សរ៍​លើ​ប្រទេស​អ៊ី​រ៉ា​ក់បាន​រារាំង​ប្រទេស​នេះ​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ណាមួយ​។

លោក Abdelwahed បាន​និយាយ​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​មក​ដល់​ពី​បរទេស​ដោយ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សោយ​នៃ​ទីក្រុង Basra ។ លោក​បាន​ថ្លែង​ថា​៖ «​អាជ្ញាធរ​និយាយ​ថា​ពួក​គេ​មានសំណាង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​បែប​នេះ ប៉ុន្តែ​ទីក្រុង​មិន​បាន​រៀបចំ​ពេញ​លេញ​ដូចដែល​វា​គួរ​ធ្វើ​នោះ​ទេ​។ ទីក្រុង Basra បាន​រង​នូវ​បញ្ហា​ជា​ច្រើន​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដូច​ជា​ការ​ខ្វះ​សេវាកម្ម ការ​ខ្វះចន្លោះ​សុវត្ថិភាព និង​ជម្លោះ​ជា​ច្រើន​សូ​ម្បី​តែ​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ​»៕ (​ដោយ ៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ