ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​​​​បែក​ធ្លាយរឿងនេះ​…!​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ គ្រឿងចក្រ​ប្រភេទ «​សា​ស័​រ​» មួយ​គ្រឿង ដែល​មន្ត្រី​គយ​និង​ឈ្មួញ​ទុច្ចរិត​អះអាង​ថា បាន​ជួល​ពី​ប្រទេស​ថៃ ក្នុង​រយៈពេល​មួយ​ខែ សម្រាប់​យក​មក​រុញ ឬ​ចូក​ដំឡូង​លើក​ដាក់​រថយន្ត ពេល​នេះ​កំពុង​សំងំ​លាក់ខ្លួន នៅ​ក្នុង​ឃ្លាំង​ស្ដុក​កសិផល​មួយ​

ខេត្តបាត់ដំបង ៖ គ្រឿងចក្រ​ប្រភេទ «​សា​ស័​រ​» មួយ​គ្រឿង ដែល​មន្ត្រី​គយ​និង​ឈ្មួញ​ទុច្ចរិត​អះអាង​ថា បាន​ជួល​ពី​ប្រទេស​ថៃ ក្នុង​រយៈពេល​មួយ​ខែ សម្រាប់​យក​មក​រុញ ឬ​ចូក​ដំឡូង​លើក​ដាក់​រថយន្ត ពេល​នេះ​កំពុង​សំងំ​លាក់ខ្លួន នៅ​ក្នុង​ឃ្លាំង​ស្ដុក​កសិផល​មួយ​កន្លែង​ក្នុងស្រុក​ភ្នំព្រឹក មិន​ទាន់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទេ ​បើ​ទោះជា​ហួស​សុពលភាព​នៃ​រយៈពេល​ជួល​ពី​ប្រទេស​ថៃ​ក្ដី ។​ គេកំពុង​សង្ស័យ​ថា មន្ត្រី​គយ​និង​អ្នក​ធានា​​នាំ​ចូល​គ្រឿងចក្រ​​នេះ ​​ព្យាយាម​បិទ​បាំង​គេចវេសមិន​ចង់​បង់ពន្ធ​ស្របច្បាប់ ខណៈ​​ពេល​នេះត្រូវ​បាន​​បែក​ធ្លាយ​ ។

បើតាម​មន្ត្រី​ព្រំដែន​ម្នាក់​បាន​និយាយ​ថា គ្រឿងចក្រ​ប្រភេទ «​សា​ស័​រ​» នោះ ត្រូវ​បាន​នាំ​ចូល​នៅ​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​០៣ មិថុនា ២០១៧ តាម​ច្រក​តំបន់ «​អូរ​រំ​ដូ​ល​» ស្រុក​ភ្នំព្រឹក ។ ដែល​ធានា​ដោយ​ថៅកែ​ទិញ​-​លក់​កសិផល​ដ៏​ល្បី​ម្នាក់​ ឈ្មោះ​រោង សា​រឹម ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ។ ប្រភព​ដដែល​បន្ត​ថា រឿង​នេះ អាច​ជា​ការ​ឃុប​ឃិ​ត​គ្នា រវាង​មន្ត្រី​គយ និង​​រដ្ឋាករ​ប្រចាំ​ច្រក​តំបន់ «​អូរ​រំ​ដូ​ល​» ជាមួយ​និង​ឈ្មោះ​រោង សា​រឹម ក្នុង​ការ​បន្លំ​នាំ​ចូល​គ្រឿងចក្រ​នេះ ដើម្បី​គេច​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ ក្រោម​លេស​ធានា​ស្របច្បាប់​ជួល​ពី​ថៃ រយៈពេល​១​ខែ​យក​មក​រុញ ឬ​ចូក​ដំឡូង​មី ។ ប៉ុន្តែ​មន្ត្រី​ព្រំដែន​ខាងលើ​បាន​ប្រាប់​ថា ពេល​​នេះកិច្ចសន្យាធានា​នោះ​​ ហួស​​​សុពលភាព​ជាង​កន្លះ​ខែ​ហើយ  តែ​គេ​មិនឃើញ​លោក​គយនិង​លោក​សា​រឹម បញ្ជូន​គ្រឿងចក្រ​នេះត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នៅឡើយ​ទេ ហើយ​ពេល​នេះ​​គ្រឿងចក្រ​​នោះ ក៏​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​តាម​ឃ្លាំង​ស្ដុក​កសិផល នៅ​ជិត​​ព្រំដែន​ខ្មែរ​-​ថៃនោះ​នៅឡើយ​ដែរ ។

កោះសន្តិភាពមិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​រោង សា​រឹម ជា​ថៅកែ​ទិញ​-​លក់​កសិផល និង​ជា​អ្នក​ធានា​គ្រឿងចក្រនាំ​ចូល​ពី​ប្រទេស​ថៃ នោះ​បាន​ទេនា​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា នេះ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល លោក​​យ៉ែ​ម ខេ​ម​រ៉ាត់ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាក​ប្រចាំ​ច្រក​តំបន់ «​អូរ​រំ​ដូ​ល​»​ស្រុក​ភ្នំព្រឹក បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពិតជា​មាន​នាំ​ចូល​គ្រឿងចក្រ​ប្រភេទ «​សា​ស័​រ​» ដូច​ខាងលើ​នេះ​មែន ។ ហើយ​លោក​បាន​រាយការណ៍​ជូន​ទៅ​អគ្គនាយក​គយ និង​រដ្ឋាក​រួច​ហើយ ។ លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ដូច្នេះ​ថា ពេល​នេះ​ម្ចាស់​គ្រឿងចក្រ​នោះ កំពុង​បំពេញបែបបទ​បង់ពន្ធ​តាម​ផ្លូវច្បាប់​ហើយ​។

ជុំវិញ​ការ​បំភ្លឺ​របស់​ប្រធាន​គយ​ដែល​អះអាង​ថា ម្ចាស់​គ្រឿងចក្រ​បាន​ចេញ​មុខ​បង់ពន្ធ​នេះ  មន្ត្រី​នានា​បាន​លើក​ឡើង​បែប​ចំអក​ថា តាម​ពិត​រឿង​គ្រឿងចក្រ​នេះ មន្ត្រី​គយ​និង​ម្ចាស់​គ្រឿងចក្រ​បាន​ព្យាយាម​បិទ​បាំង តែ​ក្រោយ​ពី​បែកធ្លាយ ហើយ​អ្នក​សារព័ត៌មាន​តាម​សួរ​ដេញដោល ទើប​មន្ត្រី​ខិលខូច​ទាំងនេះ ជម្រុញ​ឱ្យ​ម្ចាស់​ចេញ​មុខ​បង់ពន្ធ​ស្របច្បាប់​តែ​ម្ដង​ទៅ ។