ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងគាត់បើក​របៀបណា​ទេ វៀតណាម​ទាំង២​នាក់​នេះ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ម្នាក់​ស្លា.ប់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត​របស់​ខ្លួន ហើយ​ម្នាក់​ទៀត​បាន​រង​របួសស្រាល ខណៈ​បើកបរ​ក្រឡាប់​រថយន្ត​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​។​

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត​របស់​ខ្លួន  ហើយ​ម្នាក់​ទៀត​បាន​រង​របួសស្រាល ខណៈ​បើកបរ​ក្រឡាប់​រថយន្ត​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​។​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​132-133​ក្នុងភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​កំលាំង​អាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​៤០២  ដែល​បាន​ចុះ​ទៅ​សម្រួល​កន្លែង​កើតហេតុ​ដែល​ជួយ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ ​គឺ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កូ​ម៉ា​មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់​ជិះ​គ្នា​២​នាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-7692 មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។ លុះ​មក​ដល់​ចំនុច​កើតហេតុ​ជា​ចំណុច​ផ្លូវ​កោង​ហើយ​ឡើង​ចំណោត រថយន្ត​បើក​លឿន​ពេក ក៏​ធ្លាក់​ចិញ្ចើម​ផ្លូវ​ក្រួ​ង​ក្រហម បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ទ្រូងផ្លូវ​តែ​ម្តង ។

លោក​បន្ត​ថា អ្នកបើកបរ​ខាង​ល​ឈ្មោះ​ជិន សឿង​ទូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម (​ស្លាប់​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ ហន ស៊ុន​វៀត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម រង​របួសស្រាល ។ ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង សាកសព​កំពុង​រង់ចាំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។