ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​៣​ឆ្នាំ​សោះ​សន្យា​គ្នា​ហើយ មិន​ស្មានថា​ធំ​ឡើង​…

7 ឆ្នាំ មុន

អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយគូ ដែល​ធ្លាប់​បាន​សន្យា​ថា​នឹង​រៀប​ការ​តាំងពី​គេ​មាន​អាយុ​៣​ឆ្នាំ​នៅ​ថ្នាក់​ម​តេ្ត​យ្យ បាន​រៀប​ការ​នៅ​២០​ឆ្នាំ​ក្រោយ ដូច​ទៅ​នឹង​

អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយគូ ដែល​ធ្លាប់​បាន​សន្យា​ថា​នឹង​រៀប​ការ​តាំងពី​គេ​មាន​អាយុ​៣​ឆ្នាំ​នៅ​ថ្នាក់​ម​តេ្ត​យ្យ បាន​រៀប​ការ​នៅ​២០​ឆ្នាំ​ក្រោយ ដូច​ទៅ​នឹង​អ្វី​ដែល​គេ​បាន​សន្យា​។

Matt Grodsky និង Laura Scheeler បាន​ជួប​គ្នា​ដំបូង​នៅ​សា​លាម​ត្តេ​យ្យ ហើយ​នា​ពេល​នោះ Matt បាន​សន្យា​នឹង Laura ថា នឹង​រៀប​ការ​ជាមួយ​នាង​នៅ​ថ្ងៃ​អនាគត​។ ជា​ធម្មតា​ទេ អ្នកខ្លះ​ថា កុំ​ជឿ​ការ​សន្យា​របស់​មនុស្ស​ប្រុស​។ តែ​ចំពោះ​ពាក្យ​សន្យា​របស់ Matt គឺ​ពិតជា​មិន​ដូច​ប្រុស​ៗ​មួយ​ចំនួន​ឡើយ​។

ទោះបីជា​នៅ​ពេល​ពួក​គេ​ឡើង​ទៅ​ថ្នាក់បឋមសិក្សា និង​វិទ្យាល័យ​ផ្សេង​គ្នា​ក៏​ដោយ ក៏​ពួក​គេ​នៅ​រក្សា​ភាព​បរិសុទ្ធ និង​ទឹកចិត្ត​ស្មោះស​ចំពោះ​គ្នា​នឹង​គ្នា​ដែរ​។ ពួក​គេ​បាន​ត្រឹមតែ​ផ្ញើ​សារ​ជា​កាត​សួរសុខទុក្ខ​ប៉ុណ្ណោះ​។ នៅ​ថ្ងៃមួយ ពួក​គេ​បាន​ជួប​គ្នា​ផ្ទាល់​ម្តងទៀត ហើយ​ក៏​សម្រេចចិត្ត​ធ្វើ​ជា​សង្សារ​ផ្លូវការ​។

២០​ឆ្នាំ​ក្រោយ​ពី​បាន​ជួប​គ្នា​ជា​លើក​ដំបូង Matt ទីបំផុត​បាន​លុតជង្គង់​សុំ​ស្នេហ៍ Laura នៅ​សា​លាម​ត្តេ​យ្យ​ដែល​ពួក​គេ​បាន​ជួប​ដំបូង​។ ខាង​ស្រី​បាន​យល់ព្រម ហើយ​ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​សន្យា​របស់​ពួក​គេ​បាន​សម្រេច​។

ពិតជា​មិនធម្មតា​ទេ ស្រឡាញ់​គ្នា​តាំងពី​អាយុ​៣​ឆ្នាំ ហើយ​២០​ឆ្នាំ​ក្រោយ​ទើបបាន​រៀប​ការ​នឹង​គ្នា​៕