ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ​…! មើលគាត់បំផ្លាញ

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ កក្កដា ក្រុមការងារ​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្នាក់​ការ​មេ​ម៉​ង់ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា និង​មានការ​ចូលរួម​ពី​មន្ត្រី​អង្គការ​WWF, សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ភ្នំ​ក្តុក បាន​ចុះ​ឃាត់​ម៉ូតូ​ចំនួន​៤​គ្រឿង មាន​ដឹក​ក្បាលសត្វ​ខ្ទីង​១​ក្បាល និង​សាច់​ខ្ទីង​ប្រហែល​១០០​គីឡូក្រាម ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ ជនសង្ស័យ​ជា​ម្ចាស់​ម៉ូតូ បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ ខណៈ​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ។ បច្ចុប្បន្ន ក្រុមការងារ​ជំនាញ​បរិស្ថាន​កំពុង​ចុះ​ស្រាវជ្រាវ​បន្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។