ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ផ្កា​អង្គា​សីល ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ឆ្នាំ​នេះ​លក់ដាច់​ជាង​ឆ្នាំ​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ចិន-វៀតណាម អោយ​តែ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​

រាជធានី​ភ្នំពេញ ​៖ ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ចិន-វៀតណាម អោយ​តែ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជា​របស់​ខ្លួន តែង​នាំ​គ្នា​រៀបចំ​តុ​ប​តែ​ផ្ទះ​សម្បែង ​និង​ទិញ​សម្ភា​រៈសម្រាប់​សែនព្រេន​ ដើម្បី​សុំ​សេច​ក្កី​សុខ និង​លាភ​សំណាង​នៅ​ក្នុង​ឆ្នាំ​ថ្មី​ និង​ជា​ការ​ចូល​រូ​ម​អបអរសាទរ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្លួន​។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជាទី​ប្រជុំជន សម្បូរ​ទៅ​អាជីវករ​ជនជាតិ​ចិន និង​និគមជន​ជាតិ​វៀតណាម​រស់នៅ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ភាគច្រើន ដែល​មាន​ខ្សែស្រឡាយ​ចិន ក៍បាន​នាំ​គ្នា​ពពាក់​ពួន ទៅ​ផ្សារ​នានា​ដើម្បី ទិញ សម្ភា​រៈ​ទុក​ ដើម្បី សែនព្រេន​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ចិន​វៀតណាម ដែល​នឹង​ឈាន​ចូល​មក​ដល់ នៅ​សៅរ៍​ថ្ងៃ​ទី​២១ ខែមករា​ឆ្នាំ ២០២៣ ខាង​មុន​នេះ​។

ទន្ទឹម​នោះ​ ដើម​ផ្កា​អង្គាសីល​ដែល​ជាដើម​ឈើ​មួយ​ប្រភេទ មាន​ផ្កា​លឿង ក្លិន​ប្រ​អូ​ប​ស្រាល ​ហើយ​ចេញ​ផ្កា​នៅ​ពេល​រង្គោះ​ស្លឹក​អស់​ បន្ទាប់​ពី​គេ​កាត់មែក​​ដាក់​ត្រាំ​ទឹក​ក្នុង​ផើង ​ឬ​ដប​អាច​ចេញ​ត្រួយ​និង​ផ្កា​បាន​យូរ ត្រូវ​បាន​គេ​ដាក់​ជា​គ្រឿង​តាំង​រុងរឿង​ណាស់​ ហើយ​ជនជាតិ​ចិន​ក៏​បាន​នាំ​គ្នា​ទិញ​ផ្កា​អង្គាសីល​ដែល​១​ឆ្នាំ​រីក​ម្តង មក​ដាក់​តាំង​ក្នុងផ្ទះ​និង​បាន​ចាត់​ទុក​ថា បើ​ឆ្នាំ​នេះ​ផ្កា​អង្គាសីល រីក​ល្អ​នឹង​មាន​លាភ​សំណាង​រកស៊ី​មានបាន​ជាង​ឆ្នាំ​មុន ។

នៅ​ឆ្នាំ នេះ​អាជីវករ​លក់​ផ្កា​អង្គាសីល​លក់ដាច់​ជា​ង​ឆ្នាំ​មុន​ៗ បន្ទាប់​ពី​ស្ថានភាព​កូ​វី​ដ​១៩​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ មក​រា​ឆ្នាំ ២០២៣​នេះ​ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​ហើយ កោះសន្តិភាព​ក៍បាន​ចុះ​ផ្ទាល់​នៅ​កន្លែង​ដាក់​តាំង​លក់​ផ្កា​អង្គាសីល នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង កែង ផ្លូវ​ភ្នំពេញ​ហា​យ​ណូ​យ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក៍បាន​ឃើញ ប្រជាពលរដ្ឋ ខ្មែរ ដែល​មាន​ខ្សែស្រឡាយ​ចិន ក៍បាន​នាំ​គ្នា ជិះ រថយន្ត ទៅ​ទិញ ផ្កា​អង្គាសីល​គួរ​អោយ​កត់សំគាល់​។

តាម​អាជីវករ​លក់​ផ្កា​អង្គាសីល​ម្នាក់​នៅ​តាម​ផ្លូវ រថភ្លើង បានអោយ​កោះសន្តិភាព​ដឹង​ថា ផ្កា​អង្គាសីល​ឆ្នាំ នេះ បាន​លក់ដាច់ ជាង​ឆ្នាំ មុខ​ៗ​ដោយ​មាន​ម៉ូយ​មក​ទិញ ជា​ហូរហែរ ខុស​ពី​ឆ្នាំ​កន្លង​មក​គាត់​លក់​ខាត​។

អាជីវករ​រូប​នោះ បានអោយ​ដឹង​ទៀត​ថា គាត់​មាន​លំនៅ​នៅ​ខេត្តពោធិ៍សាត់ ជា​រៀង រាល់​ឆ្នាំ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ចិន គាត់​បាន​ទៅ​ទិញ​ដើម​ផ្កា​អង្គាសីល​ពី​ជើង​ភ្នំ​១០០៥ និង​ភ្នំ​ក្រ​វ៉ា​ញ​ខេត្ត​ពោធិ៍ ដោយ​ក្នុង​១​ដើម តម្លៃ​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​ដល់​៣០​ម៉ឺន​រៀល​ក្នុង​១​ដើម​ហើយ លក់​បាន​តម្លៃ​២០​ដុល្លារ​រហូត​ដល់ ជាង​១០០​ដុល្លារ​ទៅ ២០០​ដុល្លារ និង​ខ្លះ​ទៀត មែក​​តូច​វតម្លៃ​៥​ដុល្លារ​ទៅ​១០​តែ​ប៉ុណ្ណោះ​។ ​នៅ​ក្នុង​ការ​រកស៊ី​ត្រូវ​ចំណាយ​តាម​ផ្លូវ​ច្រើន ថ្លៃ​ដឹក​ជាង​១​លាន​រៀល ថ្លៃ​ជួល​ដី​២០០​ទៅ​៣០០​ដុល្លារ ហើយ យក​មក​ដាក់​តាំង ថែរក្សា​ស្រោច រយៈ​ពេល​កន្លះ​ខែ​ដើម្បី​ត្រៀម​អោយ​ផ្កា​រីក​ចំ​ថ្ងៃ​សែន​។

អាជីវ​រូប​នោះ​ក៍បាន​អោយ​ដឹង​ទៀត​ថា កា​រកស៊ី​លក់​ផ្កា​អង្គាសីល​មិន​ទៀត​ទាត់​នោះ​ទេ ឆ្នាំ ខ្លះ លក់​មិន​ដាច់ និង​ខ្លះ​ទៀត ថែរក្សា​មិន​បាន​ដិ​ន​ដល់​ផ្កា​ខ្លះ​អត់​រីក និង​ខ្លះ​ទៀត រីក​មុន ថ្ងៃ​សែន​ក៍មានដែរ ។​ នៅ​ពេល​ខ្លះ​គាត់​លក់​ចំណេញ មាន​អាជីវករ​ខ្លះ លក់​ខាត​ក៍មានដែរ ។ ​ឆ្នាំ​នេះ កាក់កប់​ជាង​ឆ្នាំ មុន​ដោយ សារ​តែ ហុងស៊ុយ​ចិន​ឆ្នាំ នេះ សែន​ផ្កា​លឿន ដែល​ខុស​ពី​ឆ្នាំ​មុន សែន​ផ្កា​ពណ៌​ក្រហម ។

អាជីវករ​រូប​នោះ​បាន​បញ្ជាក់​ថា ទៀត​ការ​រកស៊ី​លក់​ផ្កា​អង្គាសីល គាត់​ចំណេញ​បាន​ប្រមាណ​៥០០​ទៅ​៦០០​ដុល្លារ ក្នុង​១​ឆ្នាំ​ៗ​ក្នុង​ចំណោម​ផ្កា​ប្រមាណ​២៥​ដើម​ដែល​គាត់​នឹង​ក្រុម​គ្រួសារ​ដឹក​យក​មក​លក់​ក្នុង​១​ជើង​នោះ ។

តាម​អាជីវករ​ម្នាក់​ឈ្មោះ​ថា រី បានអោយ​ដឹង​ថា តាម​ហុងស៊ុយ​ចិន នៅ​ឆ្នាំ​នេះ ត្រូវ​សែន​របស់​បៃតង ក្រហម​លឿន ត្រូ​ផ្កា​អង្គាសីល ពេល​ចិញ្ចឹម​ថែទាំ ពណ៌​បៃតង ចង់ខ្សែ​ក្រហម ហើយ​ពេល​រីក ផ្កា​ពណ៌​លឿន ត្រូវ​ហុងស៊ុយ ដែល​ខុស​ពី​ឆ្នាំ​មុន​សែន​ពណ៌​ក្រហម​(​ពណ៌​មាស​)​ជា​ហេតុ ធ្វើ​អោយ​ផ្កា​អង្គាសីល​លក់​អត់​ដាច់​ម្នាក់​ៗ​ខាត​រាប់​ពាន់​ដុល្លារ​ក៍មានដែរ​។​ ដោយសារ​តែ​មុន​ម្នាក់​ខាតបង់​ច្រើន ហើយ ឆ្នាំ នេះ ពុំ​សូវ​មាន​អ្នកលក់ ហើយ​ផ្កា​អង្គាសីល​ត្រូវ​ហុងស៊ុយ​ទៀត​ទើប​លក់ដាច់​ជាង​ឆ្នាំ​មុន ។

ទោះបីជា​យ៉ាងណា មាន​អាជីវករ ខ្លះ​ក៍បាន​ត្អូញត្អែរ ថា ចាប់​តាំង​ផ្ទុះ​កូ​វី​ដម​ករ​យះ​ពេល​៣​ឆ្នាំ​មក​ហើយ ផ្កា​អង្គាសីល​លក់​ពុំ​សូវ​ដាច់​នោះ​ទេ តែ​ឆ្នាំ​នេះ​លក់​បាន គ្រាន់បើ​បន្តិច ។

លោកស្រី ឆែម​មុំ អាយុ ៦០​ឆ្នាំ ដែល​ជា​អា​ជីករ លក់​ផ្កា​អង្គាសីល​នៅ​មុន​វត្ត​ទឹកថ្លា បានអោយ​ដឹង​ថា​ផ្ការ​អង្គារសីល​ឆ្នាំ លក់​មិន​ត្រូវ​ដាច់ តែ​គ្រាន់បើ​ជាង​ឆ្នាំ មុន ។​ដល់​ថ្ងៃនេះ​ហើយ នៅ​សល់​តែ​២​ថ្ងៃ ទៀត​ទេ ដល់​ថ្ងៃ សែន​ហើយ មិនសូវ​មាន​អ្នក​មក​ទិញ​ផ្កា​អង្គាសីល​នោះ​ទេ​ ហើយគេ​នាំ​គ្នា​ទៅ​ទិញ​ផ្កា​ដាក់​ផើង​និង​ដើម​រាសី​វិញ​។

លោកស្រី​បានអោយ​ដឹង​ទៀត​ថា ផ្កា​អង្គាសីល​ត្រូវ​បាន​អា​ជីករ ទៅ​ទិញ​បន្ត​ពី ភ្នំ​ឱ​រ៉ា នៅ​ខេត្ត​កំពង់​ស្ពី និង ភ្នំ​ខេត្តពោធិសាត់​មក​ដាក់​តាំង​លក់​នៅ​តាម​ផ្លូវ​រថភ្លើង​កែង​ផ្លូវ​ភ្នំពេញ​ហាណូយ ហើយ គាត់​បាន​ទៅ​ទិញ​បន្ត​តែ​ដើម​តូច​ៗ យក​មក​ដាក់​តាំង​លក់ ក្នុង​១​ដើម​តម្លៃ​១០​ទៅ​២០​ដុល្លារ ឬ​៣០​ដុល្លារ ចំណេញ​ក្នុង​១​ដើម​ចំនួន ៥​ទៅ​១០​ដុល្លារ​តែ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ