ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​កម្ពុជា​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​នៅ​​ថៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​បាន​បញ្ជូន​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​អាយុ​ក្រោម​២២​ឆ្នាំ នៅ​ប្រទេស​ថៃ​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ដែល​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ បានឱ្យ​ដឹង​ថា សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​អាយុ​ក្រោម​២២​ឆ្នាំ​នា​ពេល​នេះ មាន​កីឡាករ​ចំនួន​៣​រូប​និង​កីឡាការិនី​១​រូប ។ ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចំនួន​២១ មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន​២៤៣​នាក់​ចូលរួម​ប្រកួត ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ ។

លោក​បន្ត​ថា គោលបំណង​សំខាន់​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ទៀត គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ក៏​ដូច​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ប្រដាល់​សាកល​កម្ពុជា​ឈាន​ទៅ​ដណ្ដើម​យក​មេដាយ​ពី​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។

លោក​អគ្គលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ថា| នេះ​ជា​ការ​ប្រកួត​ក្នុង​កម្រិត​អាស៊ី​លើក​ចុង​ក្រោយ
ផង​ដែរ សម្រាប់​កម្ពុជា ហើយ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ដាក់​ការ​រំពឹង​ខ្ពស់​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាក់​ជា​មិន​ខាន និង​អាចបំបែក​កំណត់​ត្រា ឈាន​ទៅ​ដណ្ដើម​យក​មេដាយ​ក្នុង​កម្រិត​ណាមួយ ខណៈ​ការ​ប្រកួត​នា​ពេល​កន្លង​មក កម្ពុជា​យើង​មិន​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ទាល់តែ​សោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​កំពុង​តែ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​បញ្ជូន​អត្ត​ព​លិ​ក​ប្រដាល់​សាកលជម្រើសជាតិ​របស់​ខ្លួន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ច្រើន​លើក​ច្រើន​សា​ដើម្បី​ពង្រឹង ពង្រីក​និង​ភិ​វឌ្ឍន៍​សមត្ថភាព​បច្ចេកទេស​បន្ថែម​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ