លោក​ត្រាំ ជា​ប្រធានាធិបតី​ដែល​ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ទាប​បំផុត


សហរដ្ឋ​អា​មេ​រិ​ក ៖ តាម​រយៈ​សារ TWITTER ថ្មី​ៗ និង​ការ​វាយប្រហារ​ប្រឆាំង​បណ្តាសារ​ព័ត៌មាន​អា​េ​ម​រិ​ក​របស់​មេធាវី លោក​ប្រធានាធិបតី​អា​េ​ម​រិ​ក​នា​ថ្ងៃ​ទី​១៦ កក្កដា ប៉ុនប៉ង​ស្តារ​ប្រជា​ប្រិយភាព​របស់​លោក​ឡើង​វិញ ក្រោយ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ព្រោះតែ​រឿង​ទាក់ទង​នឹង​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ព្រមទាំង​ការ​រាំងស្ទះ​ដល់​ការ​កែទម្រង់​ច្បាប់​ស្តី​ពី​ការ​ធានា​រ៉ាប់រង​សុខភាព ។

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​លាតត្រដាង​នា​ថ្ងៃ​ទី​១៦ កក្កដា ថា ប្រជាប្រិយភាព​របស់​លោក​ដូ​ណា​ល់ ត្រាំ ចាប់តាំងពី​៦​ខែ​មក​ហើយ​មាន​មិន​លើស​ពី​៣៦%​ឡើយ ។ អត្រា​នេះ​ដែល​ធ្លាក់​ចុះ​ជាប់​ចាប់តាំងពី​រដូវ​ផ្កា​រីក​មក ជា​អត្រា​យ៉ាង​ទាប​បំផុត​ជាង​បណ្តា​អ្នក​កាន់​តំណែង​មុន​លោក​រយៈពេល​៧០​ឆ្នាំ​កន្លង​មកនេះ ។

ការ​ស្ទាបស្ទង់​មតិ​ថ្មី​នេះ គូសបញ្ជាក់​ថា ប្រជាប្រិយភាព​ជា​សាកល​របស់​លោក​ត្រាំ បាន​ធ្លាក់​ចុះ​ពី​៤២% ក្នុង​ខែមេសា​មក នៅ​ត្រឹម​៣៦%​នា​ពេល​នេះ ។ ការ​ស្ទាបស្ទង់​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១០ មក​១៣ កក្កដា ដោយ​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ និង​ទូរទស្សន៍ ABC ។ តាម​ការ​ស្ទាបស្ទង់​នេះ​ក្នុង​ចំណោម​មនុស្ស​ដែល​សាកសួរ​៤៨% មិន​ពេញចិត្ត​ខ្លាំង​ចំពោះ​លោក​ត្រាំ ជា​អត្រា​មួយ​ពុំ​ធ្លាប់​ជួប​ប្រទះ​ដោយ​អ្នក​កាន់​អំណាច​មុន​លោក ដូច​ជា​លោក​ប៊ី​ល​គ្លី​ន​តុ​ន (១៩៩៣-២០០១) និង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា (២០០៩-២០១៧) ។ មាន​តែ​លោក​ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស (២០០១-២០០៩) ទេ ដែល​មាន​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ខ្លាំង​បែប​នេះ តែ​ក្នុង​អាណត្តិ​ទី​២​របស់​លោក​ទេ ៕

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ