ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​មន្ទីរពេទ្យ​ជាតិ «តេ​ជោ​សន្ដិភាព» សម្តេច​តេ​ជោនឹង​អញ្ជើញ​ចុះ​ពិនិត្យ​ និង​សំណេះសំណាល​ជាមួយ​កម្មករ​សំណង់​ជាង​១​ពាន់​​នាក់​នៅ​ថ្ងៃ​​ស្អែក​នេះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង និងលោកស្រី យក់

​រាជធានី​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ខណៈ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ចុះ​ត្រួ​ត​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​នេះ ជាមួយ​និង​ការ​សំណេះសំណាល​ជាមួយ​កម្មករ ដែល​បំរើ​ការងារ​ក្នុង​ការដ្ឋាន​នេះ​ចំនួន​១២០០​នាក់​នៅ​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​ណែនាំ​អោយ​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បើក​សួនច្បារ​ទ្រូង​មហា​វិ​ថឺ​ឈ្នះ​ឈ្នះ មុខ​មន្ទីរពេទ្យ​នោះ​ទំហំ​១២០​ម៉ែត្រ​និង​ដាក់​លូ​ខ្នាត​ធំ​អម​សងខាង​អគារ​មន្ទីរពេទ្យ​ភ្ជាប់​ទៅ​ប្រឡាយ​៧០​ម៉ែត្រ​ក្រោយ​អគារ ដើម្បី បើកផ្លូវ​ចូល​មន្ទីរពេទ្យ​និង​ដើម្បី​រំដោះ​ទឹក​ចេញពី​បរិ​វេន​មន្ទីរពេទ្យ​នេះ​។ ជាមួយនឹង​ការ​ណែនាំ​អោយ​មានការ​រៀបចំ​ការងារ​មួយ​ចំនួន​ទៀត ខណៈ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នឹង​អញ្ជើញ​ចុះ​ត្រូ​ត​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​នេះ ជាមួយ​និង​ការ​សំណេះសំណាល​ជាមួយ​កម្មករ ដែល​បំរើ​ការងារ​ក្នុង​ការដ្ឋាន​នេះ​ចំនួន​១២០០​នាក់​នៅ​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា​៖ មន្ទីរពេទ្យ​នេះ​មាន អគារ​សម្រាក​ព្យាបាល និង​សង្គ្រោះ​បន្ទាន់ (E) មាន​ទំហំ ៧៤៨០ ម៉ែត្រការ៉េ អគារ​សម្រាក​ព្យាបាល​កម្រិត​ធ្ងន់ (H1 និង H2) មាន​គ្រែ​សរុប​ចំនួន ៥២៧​គ្រែ ។ អគារ​សម្រាក​ព្យាបាល​កម្រិត​ស្រាល (H3, H4, H5, H6 និង H7) សរុប​ចំនួន​គ្រែ​អ្នកជំងឺ​ពី​អគារ ( H1 ដល់ H7) មាន​ចំនួន ៩៤៩៦​គ្រែ ,​គ្រែ​បុគ្គលិក​ពេទ្យ​ប្រចាំការ​ចំនួន​៤៦​គ្រែ គ្រែ​បុគ្គលិក​ស្នាក់​នៅ​ចំនួន​២០៦​គ្រែ ជាមួយ​និង​អគារ​បច្ចេកទេស (T) មណ្ឌល​នេះ មាន​ចំណតរថយន្ត (P) មាន​ផ្ទៃក្រឡា ៧០២៦ ម៉ែត្រការ៉េ ចត​រថយន្ត​បាន​ចំនួន​( ២១០​គ្រឿង​) ។ ​សួនច្បារ (G3) មាន​សួន​បៃតង ៤៤៩០ ម៉ែត្រការ៉េ ។

អគារ​ផ្គត់ផ្គង់ និង​ព​ត៌​មាន (A) មាន​ទំហំ ២៨៣៥ ម៉ែត្រការ៉េ អគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក (S) មាន​តែ​សរុប​ចំនួន ២៣៤​គ្រែ ។​សម្រាប់​អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែល​អគារ​នីមួយ​ៗ​សុទ្ធតែ​មានមុខ​ងារ​សំខាន់​ៗ​ជា​ពិសេស អគារ T1,T2 ។ ​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី CJEC.co,Ltd​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។

មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នេះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​ពិធី​ក្រុង​ពាលី​តាម​បែប​សាសនា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សាងសង់ កាលពី​រសៀល​ថ្ងៃ​ទី​១៤​កុម្ភៈ ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ , លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ដោយ​មានឈ្មោះ​ថា «​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​»​។​

មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រួច​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ខែមិថុនា ឆ្នាំ​២០២៣​។ «​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នេះ នឹង​ក្លាយជា​មន្ទីរពេទ្យ​ជាតិ​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្ដល់​នូវ​សេវា​គ្រប់​ផ្នែក​ទាំងអស់​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​។​ក្នុង​ករណី​មាន​ជំងឺឆ្លង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ អាច​មាន​លទ្ធភាព​ទទួល​អ្នកជំងឺ​ដោយ​មិន​មានការ​ព្រួយ​បារ​ម្ដ​នោះ​ទេ ដោយ​មន្ទីរពេទ្យ​នេះ​បំពាក់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ៗ​ស្រប​តាម​លក្ខណៈ​ស្តង់ដា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ