ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ក្រុម​ចោរ​ឆាត​ឱ្យ​ម្ចាស់​ម៉ូតូ​មក​យក​វិញ ព្រោះ​ដឹង​ថា អ្នក​ធ្លាប់​ស្គាល់ តែ​របស់របរ​បាត់​ខ្ទេច

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បត់ជើងតូច​នៅ​កន្លែង​ស្ងាត់ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច តែ​ក្រោយមក

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បត់ជើងតូច​នៅ​កន្លែង​ស្ងាត់ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច តែ​ក្រោយមក​ជនសង្ស័យ​ក៏​បាន​យក​ម៉ូតូ​មក​អោយ​ប្អូន​របស់​ម្ចាស់​ម៉ូតូ​វិញ ព្រោះតែ​ជនសង្ស័យ និង​ម្ចាស់​ម៉ូតូ​រង​គ្រោះ​រូប​នោះ គឺជា​អ្នក​ធ្លាប់​ស្គាល់គ្នា ដូច្នេះ​ដោយ​គ្រាន់តែ​កាច់​យក​ស្លាក​លេខ និង​យក​លុយ​អស់​៣០​ម៉ឺន​រៀល​នៅ​ក្នុ​ប​កែបម៉ូតូ​តែ​ប៉ុណ្ណោះ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ទល់មុខ​រោងចក្រ QMI ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឃៀង ចំរើន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​ជាងដែក ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ដកពរ ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1V-5548​។

បើ​តាម ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ និង​មិត្ត​ភ័ក្ដិ​មាន​គ្នា​៣​នាក់ បាន​ផឹកស៊ី​នៅ​សួនច្បារ​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​បន្ទាប់​មក​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ជិះ​ម៉ូតូ​ទៅ​បត់ជើងតូច​នៅ​កន្លែង​ងងឹត​ជិត​ខ្លោងទ្វារវត្ត​ទួល​សុភា​ឃួ​ន​។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​នោះ​រូប​គាត់ (​ជន​រង​គ្រោះ​) ជិះ​ម៉ូតូ​ឆ្លងផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៤​នាក់ បាន​ជិះ​តាម​រូប​គាត់​រហូត បន្ទាប់​មក​គាត់ (​ជន​រង​គ្រោះ​) ក៏​ជិះ​ម៉ូតូ​ទៅ​មុខ​ទៀត ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាងលើ ជិះ​ដេញ​តាម​គាត់​ជា​ច្រើន​ម៉ែត្រ ធ្វើ​អោយ​រូប​គាត់ (​ជន​រង​គ្រោះ​) ភិតភ័យ​យ៉ាង​ខ្លាំង ទើប​គាត់​ជិះ​ម៉ូតូ​រត់​តែ​ម្តង បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម ប្រដាប់​ដោយ​កាំបិតប៉័ងតោ និង​រណា​អារ​ទឹកកក ដេញ​កា​.​ប់​រូប​គាត់ (​ជន​រង​គ្រោះ​) ធ្វើ​ឲ្យ​អោយ​គាត់​ភ័យ​យ៉ាង​ខ្លាំង ហើយ​ណាមួយ​ម៉ូតូ​អស់​សាំង​ទៀត គាត់​ក៏​បាន​ផ្តួល​ម៉ូតូ រួច​រត់​ចោល​ម៉ូតូ​តែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ ដោយសារ​តែ​ជនសង្ស័យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​ធ្លាប់​ស្គាល់គ្នា ហើយ​ជនសង្ស័យ​ក៏​បាន​ឆាត​មក​ជន​រង​គ្រោះ​អោយមក​យក​ម៉ូតូ​វិញ តែ​ជន​រង​គ្រោះ​មិន​ហ៊ាន​ទៅ​យក​នោះ​ទេ​។ លុះ​ក្រោយ​កើតហេតុ​ជាង​២​ម៉ោង ជន​រង​គ្រោះ​ក៏​បាន​ឆាត​ទៅ​ជនសង្ស័យ​ទៀត តែ​ជនសង្ស័យ​បាន​និយាយ​ប្រាប់​ថា ម៉ូតូ​នេះ​ពួក​គេ​យក​ទៅ​លក់​បាត់​ហើយ ទើប​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣​តែ​ម្តង​។ ប៉ុន្តែ​ខណៈ​ពេល​កំពុង​តែ​ដាក់​ពាក្យបណ្ដឹង​នោះ ក៏​បានលឺ​ដំណឹង​ថា ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​អោយ​ប្អូន​ជន​រង​គ្រោះ​វិញ​ហើយ​នៅ​មុខ​ផ្ទះ តែ​ជនសង្ស័យ​បាន​កាច់​យក​ស្លាក​លេខ​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្តងទៀត ក្នុង​ករណី​ជនសង្ស័យ​កាច់​ស្លាក​លេខ និង​យក​លុយ​ក្នុង​កែបម៉ូតូ​អស់​ចំនួន​៣០​ម៉ឺន​រៀល បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​រួច សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនសង្ស័យ និង​បក្សពួក​ដែល​ធ្វើ​សកម្មភាព​យក​មក​ផ្តល់​ផ្តន្ទាទោស​តាម​ច្បាប់ ដោយឡែក​ម៉ូតូ​របស់​ជនសង្ស័យ​វិញ សមត្ថ​កិច្ច​រក្សា​ទុក​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ