ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​​ខឹងសុនខខាំ២លើក ក៏ចាប់ធ្វើស៊ី ត្រូវវាខាំលើកទី៣ ស្រាប់តែ​ស្រែកលូ និង​សង្គ្រឺតធ្មេញផ្អើលអ្នកភូមិ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ បន្ទាប់​ពី​​ត្រូវ​សត្វ​ឆ្កែ​ខាំ​​ចំនួន​៣​ដង ​ត្រូវ​ពិសសត្វ​​ឆ្កែ​ជ្រាប​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ បន្ទាប់​ពី​​ត្រូវ​សត្វ​ឆ្កែ​ខាំ​​ចំនួន​៣​ដង ​ត្រូវ​ពិសសត្វ​​ឆ្កែ​ជ្រាប​ពេញ​ខ្លួន​ បាន​ស្រែក​លូ​ និង​ស​ង្គ្រឺត​ធ្មេញ​ដូចសត្វ​​ឆ្កែ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ចង​ រួច​ទាក់​ទង​​ហៅ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ​កាលពី​​វេលា​ម៉ោង​១១​នឹង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ពុទ្រា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ សាក់ ផា​ន់​ណា​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​កើត​ខាងលើ​។ ចំណែក​សត្វ​ឆ្កែ​ដែល​ខាំ​ម្ចាស់ខ្លួន​ឯង​ខាងលើនេះ​​ជា​សត្វ​ឆ្កែ​ញី​ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​អ្នក​ដែល​ដឹង​ហេតុការណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ​មក​ដល់​ផ្ទះ​វេលា​ម៉ោងជាង​៦​​យប់​ ស្រាប់តែ​ខឹង​សត្វ​ឆ្កែ​ខ្លួនឯង​ដែល​ចិញ្ចឹម ដោយសារ​កន្លង​មកសត្វ​​ឆ្កែ​នេះ​បាន​ខាំ​គាត់​ចំនួន​២​លើក​រួច​មក​ហើយ ក៏​ទៅ​ចាប់​សត្វ​ឆ្កែ​ដើម្បី​ធ្វើ​ស៊ី តែ​ពេល​ចាប់​នោះ​ត្រូវ​បាន​សត្វ​ឆ្កែ​ខាំ​ជា​លើក​ទី​៣​ បណ្ដាល​ឲ្យ​រយះ​ម្រាមដៃ​ស្ទើរ​ទាំងអស់​របួសធ្ងន់ ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ជូ​ត​ឈា.ម​មុខរបួស​ស្អាត​ ហើយ​ក៏​ដើរទៅ​អង្គុយ​លេង​នៅផ្ទះ​ម្ដាយមីង​របស់​ខ្លួន​ លុះ​ដល់​វេលា​ម៉ោង​៩​ជាង​យប់​ថ្ងៃ​ដដែល ស្រាប់តែ​ពិស​​សត្វ​​ឆ្កែ​ខាំ​បាន​ជ្រាប​ពេញ​ខ្លួន​ ធ្វើ​ឲ្យ​​ជនរងគ្រោះ​រូបនោះ​ស្រែក​លូ​ដូច​សត្វ​ឆ្កែ ​ថែម​ទាំង​ស​ង្គ្រឺត​ធ្មេញ​រហូត​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ត្រូវ​បាន​អ្នក​ភូមិ​នាំ​គ្នា​ចាប់​ជន​រង​គ្រោះ​ចង​រឹត​ ហើយ​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែ​ម្ដង ។

​តាម​ប្រភព​​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ដំបង​ទៅ​វា.យ​សត្វ​ឆ្កែ​នោះ​ បណ្ដាល​ឲ្យ​ស្លា.ប់​រួច​ច្រក​បាវ​ខ្លា.ច​​ក្រែង​វា​ខាំ​អ្នក​ផ្សេង​បន្ត​ទៀត​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​​ខាងលើ បន្ទាប់​ពី​​សត្វ​ឆ្កែ​ខាំ​២​លើក​រួច​មក មិន​បាន​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្កែឆ្កួត​​នោះ​ទេ អាង​តែ​សត្វ​ឆ្កែ​របស់​ខ្លួនឯង​ចិញ្ចឹម​នៅផ្ទះ លុះ​ដល់​ពេល​ខាំ​លើក​ទី​៣ចុង​ក្រោយនេះ ​ទើប​ទៅ​ជា​បែប​នឹងតែ​ម្តងទៅ​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំណែក​សត្វ​ឆ្កែ​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ច្រក​បាវ​ទុក​អោយ​ខាង​ផ្នែក​ជំនាញ​ពេទ្យសត្វ​ធ្វើការ​ស្រាវជ្រាវ​បន្តនៅ​ពេល​ព្រឹក​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ