ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ​គួរ​យល់​ដឹង​6​ចំណុច

6 ឆ្នាំ មុន

ច​ម្ង​ល់​ជា​ច្រើន​តែងតែ​កើត​មាន​ចំពោះ​ស្ត្រី​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ ពិសេស​ស្ត្រី​កូន​ដំបូង​តែងតែ​មានការ​ប្រុង​ប្រយ័ត្ន ខ្លាច​នេះ​ខ្លាច​នោះ​នាំ​ឲ្យ​មាន​ផលវិបាក​ចំពោះ​កូន ? ទាំង​ច​ម្ង​ល់ និង​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ ដោយ​សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ៖

ច​ម្ង​ល់​ជា​ច្រើន​តែងតែ​កើត​មាន​ចំពោះ​ស្ត្រី​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ ពិសេស​ស្ត្រី​កូន​ដំបូង​តែងតែ​មានការ​ប្រុង​ប្រយ័ត្ន ខ្លាច​នេះ​ខ្លាច​នោះ​នាំ​ឲ្យ​មាន​ផលវិបាក​ចំពោះ​កូន ? ទាំង​ច​ម្ង​ល់ និង​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ ដោយ​សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ៖

១-​អ្នក​ម្តាយ​មួយ​ចំនួន​តែងតែ​យល់​ថា ទឹកដោះ​ម្តាយ​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ហើយ​ទារក​នៅ​តែ​ស្រេកទឹក ព្រោះ​បៅ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​នោះ ។

-​បញ្ហា​នេះ​គឺ​មិន​ពិត​ឡើយ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ច្រើន ហើយ​ចំពោះ​ទារក​ក្នុង​រយៈពេល​៦​ដំបូង​នេះ ទឹកដោះ​ម្តាយ​អាច​ផ្តល់​ជាតិ​ទឹកបាន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​របស់​ទារក​ប្រសិនបើ​ទារក​នោះ​ត្រូវ​បាន​បំបៅ​តាម​សេចក្តី​ត្រូវការ​ទាំងថ្ងៃទាំងយប់ ។

២-​ទឹកដោះ​ម្តា​ម​មិន​មាន​អាហារ​គ្រប់គ្រាន់ ហើយ​ទារក​នៅ​តែ​ឃ្លាន​ប្រ​សិន បើ​បៅ​តែ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​នោះ ។

-​បញ្ហា​នេះ​មិន​ពិត​ទេ សម្រាប់​រយៈពេល​៦​ខែ​ដំបូង​ទឹកដោះ​ម្តាយ តែ​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ទារក ។ វា​មាន​ផ្ទុក​គ្រប់​សារជាតិ​ចិញ្ចឹម​ទាំងអស់ និង​មាន​បរិមាណ​គ្រប់គ្រាន់ ហើយ​មានគុណ​ភាពល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក  ។ ដូចនេះ​មិន​ចាំបាច់​ផ្តល់​អាហារ​បន្ថែម​អ្វី​ទៀត​ឡើយ ប្រសិនបើ​ទារក​ត្រូវ​បាន​បៅ​តាម​សេចក្តី​ត្រូវការ​ទាំងថ្ងៃទាំងយប់ ។

៣-​អ្នក​ម្តាយ​មិន​អាច​ផលិត​ទឹកដោះ​បាន​គ្រប់គ្រាន់​សម្រាប់​ទារក​ទេ ។

-​បញ្ហា​នេះ​មិន​ពិត​ទេ ប្រសិនបើ​ម្តាយ​ចាប់ផ្តើម​ឲ្យ​ទារក​ជញ្ជក់​ដោះ ភ្លាម​ៗ ក្នុងអំឡុងពេល​១​ម៉ោង បន្ទាប់​ពី​សម្រាលកូន នោះ​ទឹកដោះ​ម្តាយ​នឹង​ត្រូវ​បាន​បង្កើន ។ ដូច្នេះ​មិន​ចាំបាច់​ត្រូវ​បន្ថែម​អាហារ ឬ​សារធាតុ​រាវ​ផ្សេង​ទៀត​ដល់​ទារក​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ​ឡើយ ។

៤-​បើសិនជា​ទារក​មិន​ស្រួលខ្លួន ដូច​ជា​រាក ផ្តាសាយ ឈឺក្បាល ត្រូវ​តែ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន ។

-​ទាំងនេះ​គឺជា​ការ​យល់​ខុស​ទាំងស្រុង ជា​ទូទៅ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ត្រូវ​តែ​បន្ត​ប្រសិនបើ​ទាក ឬ​ម្តាយ​មិន​ស្រួលខ្លួន  ។ ទឹកដោះ​ម្តាយ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក​ដែល​មាន​ជំងឺ​ទោះបីជា​ទារក​នោះ​កើត​មាន​ជំងឺ​រាករូស​ក៏​ដោយ ។ ទឹកដោះ​ម្តាយ​អាច​បង្គ្រប់​ជាតិ​ទឹក​ដល់​ទារក​ដែល​បាន​បាត់បង់​ជាតិ​ទឹក​ដោយសារ​ជំងឺរាក ។ ម្តាយ​គួរតែ​បន្ត​ឲ្យ​កូន​បៅដោះ ទោះបីជា​គាត់​មាន​ជំងឺ​ទូទៅ ក៏​គាត់​មិន​អាច​ចម្លងជំងឺ​ទៅ​ទារក​បាន​ដែរ ។

៥-​ម្តាយ​ចេញ​ទៅ​ធ្វើ​ការងារ​ខាងក្រៅ គឺ​បណ្តាល​ឲ្យ​ទឹកដោះ​ក្តៅ ទឹកដោះ​នោះ​មិនល្អ​សម្រាប់​ទារក​ទេ ។

-​បញ្ហា​នេះ​គឺ​មិន​ពិត​ទេ ទឹកដោះ​ម្តាយ​នោះ​ទេ​មានគុណ​ភាពល្អ​សម្រាប់​ទារក ហើយ​ទារក​នឹង​មិន​បាន​ជំងឺ​ឡើយ ។

៦-​ទឹកដោះ​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ គឺ​មិនល្អ​ទេ ។

-​ទស្សនៈ​នេះ​គឺជា​ការ​យល់​ខុស ប្រសិនបើ​ម្តាយ​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ទៀត​នោះ ទឹកដោះ​ម្តាយ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ វា​នៅ​តែ​ជា​ទឹកដោះ​ល្អ​សម្រាប់​ទារក ហើយ​វា​មិន​បណ្តាល​ឲ្យ​មាន​ជំងឺ​គ្រុនក្តៅ​និង​រាករូស​ឡើយ ។ ដូច្នេះ​ម្តាយ​ត្រូវ​តែ​បន្ត​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ទោះបីជា​មាន​ផ្ទៃពោះ​ទៀត​ក៏​ដោយ ។

អ្នក​ម្តាយ​ត្រូវ​តែ​បន្ត​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់ សម្រាប់​រយៈពេល​៦​ខែ​ដំបូង​នៃ​ជីវិត​របស់​ទារក និង​បន្ត​បំបៅ​ដោះ​កូន​រហូត​ដល់​កុមារ​អាយុ​២​ឆ្នាំ​យ៉ាងតិច ព្រមទាំង​ផ្តល់​អាហារ​បន្ថែម​ឲ្យ​បាន​គ្រប់គ្រាន់ ចាប់ពី​កុមារ​អាយុ​លើស​ពី​៦​ខែ ៕