សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យចៅៗ រៀនទាបបំផុត ត្រឹមបរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងពេលចៅស្រីច្បងរបស់សម្តេច បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន…
ភ្នំពេញ៖ ក្នុងពេលចៅស្រីច្បងរបស់សម្តេច បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន…
ភ្នំពេញ៖ ក្នុងពេលចៅស្រីច្បងរបស់សម្តេច បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីបំណងប្រាថ្នារបស់សម្តេច ដែលចង់ឱ្យចៅៗរបស់សម្តេច រៀនយ៉ាងទាបបំផុត ត្រឹមបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិត។
អមដោយរូបថតលោកស្រី ហ៊ុន ម៉ាណា អបអរកូនស្រី ដែលទទួលបានសញ្ញាបត្របរិញ្ញា នាយប់ថ្ងៃទី១៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃនេះ ចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជាមួយការអបអរសាទរពីជីដូន ជីតា និងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុត និងគោលដៅ គឺថ្នាក់បណ្ឌិត»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ការចង់បានរបស់ជីដូនជីតា គឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ ទាបបំផុត និងថ្នាក់បណ្ឌិត ជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារ ដែលសាមីខ្លួន ចៅម្នាក់ៗ និងឪពុកម្តាយពួកគេ ត្រូវខិតខំ ក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ ដែលជាមេគ្រួសារ»។
តាមខ្លីបវិដេអូ ដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ចៅស្រីច្បងរបស់សម្តេច ដែលឡើងទទួលសញ្ញាបត្របរិញាបត្រ នាថ្ងៃទី១៧មករានេះ ឈ្មោះ ធីតា ហ៊ុន សែន រៀននៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕
ចែករំលែកព័តមាននេះ