បើកកៀរគេហើយ ប្រុងរត់គេចទៀត
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរមិនគោរពច្បាប់ចរាចរណ៍បើកទៅកៀររថយន្ត Jeep បណ្តាលឲ្យបាក់កញ្ចក់អស់ម្ខាងហើយព្យាយាមរត់គេច
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរមិនគោរពច្បាប់ចរាចរណ៍បើកទៅកៀររថយន្ត Jeep បណ្តាលឲ្យបាក់កញ្ចក់អស់ម្ខាងហើយព្យាយាមរត់គេច
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរមិនគោរពច្បាប់ចរាចរណ៍បើកទៅកៀររថយន្ត Jeep បណ្តាលឲ្យបាក់កញ្ចក់អស់ម្ខាងហើយព្យាយាមរត់គេចហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ២២១ នៅចំណុចជិតស្តុបDN ប្រមាណជា១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Jeep ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ ខេមរភូមិន្ទ០២ 2-1375 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្តុប DN គាត់ស៊ីញ៉ូបត់ឆ្វេង ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1560 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នងទិសដៅពីកើតទៅលិច បើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវស្តុបក្រហមហើយនៅតែបើកក្នុងល្បឿនយ៉ាងលឿនហើយគៀររថយន្តត្រីអ៊ីចំជំហៀងខាងស្តាំបណ្តាលឱ្យបាក់កញ្ចក់អស់មួយជំហៀងខាងស្តាំហើយរថយន្តក្រឡុកស៊ីម៉ងត៍បំរុងនឹងបើករត់គេចខ្លួនភ្លាមៗនោះដែលត្រូវរថយន្ត Jeep ខឹងដេញតាមហើយបើករថយន្តកាក់ពីមុខធ្វើឱ្យអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍ភ័យបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តនៅកណ្តាលផ្លូវតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុតំណាងរបស់ខាងរថយន្តក្រឡុកស៊ីម៉ង់ត៍ទៅសុំទោសខាងរថយន្ត Jeep ដើម្បីបញ្ចប់រឿងនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ