ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតដល់ថ្ងៃហើយ! មកដឹងពីការសែនយកហេងចូលឆ្នាំចិន ២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ហើយ ចំពោះ​បងប្អូន​ដែល​មាន​សែស្រលាយ​ចិន ឬ​ចិន ដូច្នេះ​មក​ដឹង​ពី​វិធី​សែន​យក​ហេង​ចូល​ឆ្នាំ​ចិន​២០២៣​នេះ​ទាំងអស់​គ្នា​។ បងប្អូន​ប្រាកដជា​បានដឹង​ហើយ​ថា អ្នកគ្រូ ណា​លី ដែល​ជា​គ្រូ…

រាជធានី​ភ្នំពេញ ៖ នៅ​រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ហើយ ចំពោះ​បងប្អូន​ដែល​មាន​សែស្រលាយ​ចិន ឬ​ចិន ដូច្នេះ​មក​ដឹង​ពី​វិធី​សែន​យក​ហេង​ចូល​ឆ្នាំ​ចិន​២០២៣​នេះ​ទាំងអស់​គ្នា​។

រូបតំណាង

បងប្អូន​ប្រាកដជា​បានដឹង​ហើយ​ថា អ្នកគ្រូ ណា​លី ដែល​ជា​គ្រូ ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​ល្បី​ខាង​ទ​ស្សយ៍​ទាយ​ឆុត​ៗ​មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង សែន​ចូល​ឆ្នាំ​ចិន ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​ប៉ុណ្ណោះ​ទេ​។

ជាក់ស្តែង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ អ្នកគ្រូ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កអ្នកគ្រូថា ៖ ថ្ងៃ​សែន ៖ ទី​២១ ខែមករា ឆ្នាំ​២០២៣ សម្រាប់​មុខ​ផ្ទះ​បែរ​ត្បូង​៖
-​ត្រូវ​សែន​ក្នុង​ចន្លោះ​ម៉ោង 07:40am-11:00am
-​អាច​សែន​នៅ​ខាង​មុខ​ផ្ទះ​ក៏​បាន ឬ​នៅ​ខាងក្នុង​ផ្ទះ ដែល​ស្ថិត​នៅ​ហ្សូ​ន​ខាងត្បូង​នៃ​ផ្ទះ​ក៏​បាន​។
-​ត្រូវ​បើកភ្លើង​ក្នុងផ្ទះ​ឱ្យ​ភ្លឺ រួច​ស៊ឹ​ម​សែន
-​អាច​ប្រើ​ទៀន​ក្រហម​ក៏​បាន ឬ​លឿង​ក៏​បាន ហើយ​ព្យាយាម​ដុត​ទៀន​ឱ្យ​បាន​យូរ (​ប៉ុន្តែ​សូម​ឧស្សាហ៍​ពិនិត្យ​មើល​ទៀន​ផង​)
-​ឈរ​អុជ​ធូប​បែរមុខ​ទៅ​ត្បូង
-​កម្រាលតុ​អាច​ប្រើ​ពណ៌​ក្រហម​ក៏​បាន ឬ​ពណ៌​លឿង​ក៏​បាន
-​ផ្លែ​ឈើ​អាច​លាយ​ចម្រុះ​ពណ៌​គ្នា

រូបតំណាង

ករណី​ពិសេស ៖ បើ​រាសី​ត្រូវការ​ធាតុដី អាច​យក​ដុំ​ថ្ម​គោះ​នឹង​ដុំ​ថ្ម នៅ​ខាង​មុខ​ផ្ទះ​បែរ​ត្បូង​រយៈពេល​៤០​នាទី​បាន​។

ចំពោះ​សម្រាប់​មុខ​ផ្ទះ​បែរ​ខុស​ពី​ទិស​ត្បូង​៖
-​អាច​សែន​ក្នុង​ម៉ោង 09:30am-11:00am
-​បើ​ទី​ជូ​អៀរ ស្ថិត​នៅ​កណ្តាល​ផ្ទះ ហាម​មាន​លោហៈ ឬ​កាក់​ចិន ពីព្រោះ​តារាសាស្ត្រ​លេខ 4 ចរ​ចូល ដូចនេះ​នៅ​ទី​ជូ​អៀរ​អាច​ដាក់​ដើម​រាសី​ក្នុង​ថូ​មានទឹក (​ថូ​ពណ៌​ទឹក​ប៉ិច ខ្មៅ ឬ​ថ្លា​) ដោយ​ដាក់​រាសី​4​ដើម ឬ​9​ដើម នៅ​សងខាង​ទី​ជូ​អៀរ
-​ប្រើ​ទៀន​ក្រហម
-​យើង​ត្រូវ​សែន​នៅ​កណ្តាល​ផ្ទះ ហើយ​អាច​ដាក់​ដើម​រាសី 9 ដើម អម​ជាមួយ​ផ្កា​ពណ៌​ក្រហម ក្នុង​ថូ​តែ​មួយ​បាន
-​កម្រាលតុ​ពណ៌​បៃតង
-​អង្គុយ​សែន​បែរមុខ​ទៅ​ទិស ដែល​យើង​ត្រូវការ​រៀង​ៗ​ខ្លួន បើ​អ្នក​មិន​មាន​ថ្ងៃកំណើត អាច​អង្គុយ​បែរមុខ​ទៅ​ត្បូង​បាន
-​ហាម​ដុត​ផាវ

រូបតំំណាង

សូម​បញ្ជាក់ ៖ អ្នកគ្រូ ណា​លី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហ៊ុ​ង​ស៊ុ​យ មិនមែន​ជា​ជំនឿ ហើយ​ក៏​មិនមែន​ជា​រឿង​ងប់​ង​ល់​ដែរ​។​ជំនឿ​សាសនា គឺជា​ការ​គោរព​ប្រត្តិបត្តិ ការ​សែន​ព្រែ​ន ធ្វើ​ពិធី​កម្ម​ផ្សេង​ៗ តាម​បែប​សាសនា មានការ​អុច​ធូប បន់ស្រន់ ផ្សេង​ៗ​ដូច​ជា ការ​រៀប​ជំនៀងផ្ទះ កុងម៉ា គោរព ហុ​កឡុក​ស៊ីវ គោរព​ទេវតា ឆៃ​ស៊ិ​ង​អ៊ា ….. តាម​ការ​គោរព​រៀង​ៗ​ខ្លួន ដោយ​មិន​ពាក់​ព័​ន្ទ​លើ​ហុងស៊ុយ​ទេ​។​ចំណែក​ហុងស៊ុយ គឺ​យើង​អាច​ពិសោធន៍​បាន ព្រោះ​វា​ជា​វិទ្យាសាស្ត្រ និយាយ​ពី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​យើង និង​ឥទ្ធិពល​តារាសាស្ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ