ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ និង​ឃា.តក​រ​ស៊ីឈ្នួល​​ប្រល័យជីវិត​​ប្តី នៅ​ស្រុក​កៀនស្វាយ ត្រូវ​បញ្ជូន​មក​តុលាការ​ហើយ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​

ខេត្ត​កណ្តាល ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជូន​ប្រពន្ធ និង​ឃា.តករ ដែល​ស៊ីឈ្នួល​សម្លា.ប់​បុរស​ជា​ប្តី​ខ្លួនឯង មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ខា ដែន​ណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ។

លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ជា​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ ដែល​ស្ត្រី​ជា​ប្រពន្ធជួល​ឃា.តករ​សម្លា.ប់​ប្តី​នោះ ដោយសារ​ខឹង​ប្តី​ដើរ​អត​ចូល​ផ្ទះ​ពី បី​ថ្ងៃ ហើយ​ចូល​មក​ផ្ទះ​វិញ​វា.យ​ធ្វើបា.ប​ខ្លួន ។ តែ​នេះ​អាច​ជា​ពាក្យដោះសារ​ប៉ុណ្ណោះ ។​ បើ​តាម​ខាង​ធនាគារ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​ប្តី ជា​មនុស្ស​ស្លូត សុភាព​រាបសារ មាន​អ្នក​គោរព​ស្រលាញ់​ច្រើន មិន​ដូច​ការ​ចោទប្រកាន់​របស់​ប្រពន្ធ​ឡើយ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ មាន​ករណី​ប្រទះ​ឃើញ​សាកស.ព​អណ្តែត​នៅ​ក្នុង​ប្រឡាយ​ទឹក នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃ៉ំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​សាកសព​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ ខឹ​ម ផ​ល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​ធនាគារ CO ស្រុក​កំ​ណើ​ត​ភូមិ​ថ្លុក​ដ​ង្កា ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រពន្ធ​ជួល​ឃា.តករ​ក្នុង​តម្លៃ​១០០០​ដុល្លារ ដើម្បី​សម្លា.ប់​ប្តី ។ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ចាប់​បាន​ហើយ ទាំង​ឃា.តករ​ និង​ប្រពន្ធ ។

សភាព​រឿងហេតុ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​មួយ​នៅ​ក្នុង​ប្រឡាយ​ទឹក​វិ​រះ​ប្រាំ​ដែល​មាន​ទទឹង​០៦​ម៉ែត្រ ជម្រៅ​ប្រហែល​២,៣០​ម៉ែ​ត ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​គាត់​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ ភ្លាម​នោះ កម្លាំង​ប៉ុស្តិ៍​បាន​រាយការណ៍​មក​ជំនាញ​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ​ស្រុក​និង​អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ​ដើម្បី​ចុះ​មក​ពិនិត្យ​សាកស.ព​អណ្តែ​ត​ទឹក​នោះ​។ ការ​ពិនិត្យ​សាកស.ព រក​​ឃើញ​ថា​សាកស.ព​ស្លា.ប់​ដោយសារ​រឹ.ត​ក និង​ឆ.ក់ ។

ផ្អែក​តាម​ច​ម្លើ​យ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សាំង ធីតា អាយុ​៣៤​ឆ្នាំ បាន​សារភាព​ថា ខ្លួន និង​ឈ្មោះ វី ភេទ​ប្រុស អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​អ្នក​សម្លា.ប់​ប្តី​របស់​ខ្លួន ដោយ​ធ្វើ​​ការ​ឆ.ក់ និង​រឹ.តក​សម្លា.ប់​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តកណ្តាល ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់​។

រហូត​ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះ វី ដែល​ស៊ី​​ឈ្នួល​សម្លា.ប់​ជន​រង​គ្រោះ ក្នុង​តម្លៃ​១០០០​ដុល្លារ ពី​ប្រពន្ធ​ជន​រង​គ្រោះ​៕

សូមរំលឹកឡើងវិញ​ថា ៖

ឈា​.​ម​ស្រែក​ស្បែក​ហៅ​! រំលង​១​ថ្ងៃ ក្រោយ​ប្រទះ​ឃើញ​ស​.​ព​ប្តី បែកធ្លាយ​ប្រពន្ធ​ជួល​ឃា​.​តករ

ដឹង​មូលហេតុ​ហើយ​! ប្រពន្ធ​ជួល​ឃា​.​តករ​ប្រល័យ​ជីវិត​ប្ដី​នៅ​ស្រុក​កៀនស្វាយ

មក​ដឹង​ចម្លើយ​សារភាព​របស់​ប្រពន្ធ និង​ឃា​.​តករ​ជុំវិញ​ករណី​ប្រល័យ​ជីវិត​ប្តី នៅ​ស្រុក​កៀនស្វាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ