ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​ប៉ូលិស​រំលោ.ភ​យក​ដី​អ្នកស្រុក ត្រូវ​បាន​បញ្ឈរជើង

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ លោក ង៉ែត ចាន់​ដា ហៅ​ឡុ​ង ហ៊ី​ម ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភា​រី​មាន​ជ័យ ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​តាម​ឋានានុក្រម​ឱ្យ​ដក​បញ្ឈរជើង បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​រូប​នោះ ព្យាយាម​រំលោ.ភ​យក​ដី​របស់

ខេត្តកំពង់ស្ពឺ ៖ លោក ង៉ែត ចាន់​ដា ហៅ​ឡុ​ង ហ៊ី​ម ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភា​រី​មាន​ជ័យ ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​តាម​ឋានានុក្រម​ឱ្យ​ដក​បញ្ឈរជើង បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​រូប​នោះ ព្យាយាម​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តងទៀត​។

តាម​សម្តី​របស់​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ពិត​នាយ​ប៉ុស្តិ៍​នគរបាល​ត្រូវ​បាន​យក​ទៅ​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ ដោយសារ​តែ​ថ្នាក់លើ​បានដឹង​រឿង​ថា មេ​ប៉ុស្តិ៍​រូប​នេះ​ព្យាយាម​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​អាជ្ញាធរ​បាន​ខ្ចី​ដី​នោះ​សម្រាប់​ដាក់​ទីតាំង​ប៉ុស្តិ៍​នគរបាល​បណ្តោះអាសន្ន ។ មហិច្ឆតា​ចង់បាន​ដី​របស់​គេ​នោះ គឺ​ធ្វើ​ឡើង​ម្តង​ជា​ពីរ​ដង បើ​ទោះបីជា​ម្ចាស់​ដី​មានការ​ប្តឹង​ជំទាស់​រារាំង​យ៉ាងណា​ក៏​ដោយ ក៏​អតីត​នាយ​ប៉ុស្តិ៍​រូប​នោះ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រៀបចំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្រោម​ឡេ​ស​ធ្វើ​ប្លង់​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល តែ​ធាតុ​ពិត​ចង់បាន​យក​ផ្ទាល់​ខ្លួនឯង​សោះ​។

មន្ត្រី​សាលាឃុំ​ភា​រី​មាន​ជ័យ​មួយ​រូប​ក៏​បានឱ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា តាម​ការ​ពិត​ទៅ​ដី​សម្រាប់​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​នោះ អាជ្ញាធរ​ឃុំ​ស្រុក​បាន​ចាត់ចែង​ត្រៀម​ទុក​រួចរាល់​អស់ហើយ​នៅ​ក្នុង​បរិ​វេន​សាលាឃុំ​នោះ​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ប៉ុស្តិ៍​រដ្ឋបាល​បាន​សម្តែង​នូវ​ការ​ត្រេកអរ​ចំពោះ​ការ​ដក​នាយ​ប៉ុស្តិ៍​យក​ទៅ​បញ្ឈរជើង​នេះ​។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​គ្រប់​ៗ​គ្នា​អ្នក​ណា​ៗ​ក៏​អាណិត​ម្ចាស់​ដី​ដែល​រង​នូវ​ការ​កៀបសង្កត់​ពី​សំណាក់​នាយ​ប៉ុស្តិ៍​នេះ​ដែរ តែ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ជួយ​ម្ចាស់​ដី ដើម្បី​តតាំង​ជាមួយ​លោកនាយ​ប៉ុស្តិ៍​នោះ​ឡើយ​។ ម្នាក់​ៗ​មានការ​ខឹងសម្បា​ក្នុង​ចិត្តជា​ខ្លាំង ហើយ​ការ​ខឹង​នេះ​បាន​ត្រឹមតែ​គុំ​ទុក​ក្នុង​ចិត្ត​តែ​ប៉ុណ្ណោះ ព្រោះ​ម្នាក់​ៗ​ខ្លាច​អំណាច​មេ​ប៉ុស្តិ៍​រូប​នោះ​ជា​ខ្លាំង​។