ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ប្តីប្រពន្ធមួយគូព្យាយាមតាមយកកូនស្រី តែចុងក្រោយកូនដែលកើតមកសុទ្ធតែប្រុស រហូតបានដល់១៣នាក់។
លោក Irineu Cruz អាយុ៤០ឆ្នាំ និងប្រពន្ធរបស់លោកឈ្មោះ Jucicleide Silva បានព្យាយាមតាមយកកូនស្រីអស់រយៈពេលជិត២០ឆ្នាំ តែមិនបានសោះ ព្រោះកូនដែលកើតមកសុទ្ធតែជាកូនប្រុស។ នាពេលនេះ ពួកគេមានកូនប្រុសដល់ទៅ១៣នាក់ហើយ។
ដោយសារតែមានកូនប្រុសច្រើន លោក Cruz បានដាក់ឈ្មោះកូនៗតាមកីឡាករបាល់ទាត់ល្បីៗ ដែលមានឈ្មោះចាប់ផ្តើមដោយអក្សរ R ដែលរួមមាន ៖ Rivaldo, Roberto Carlos, Ronaldinho និង Robinho ជាដើម។
គួរបញ្ជាក់ថា កូនប្រុសច្បងគេបង្អស់មានអាយុ១៨ឆ្នាំ និងកូនពៅមានអាយុត្រឹមតែ១ខែប៉ុណ្ណោះ។ ទោះបីជាមានកូនច្រើនបែបនេះក្តី ក៏ប្តីប្រពន្ធកសិករមួយគូនេះប្តេជ្ញាថា នឹងបន្តយកកូនតទៅទៀត រហូតទាល់តែបានកូនស្រី៕
ចែករំលែកព័តមាននេះ