ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​ម៉ូតូ សមត្ថកិច្ច​​៣​ខណ្ឌ​រុញ​ដាក់​គ្នា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ បុក​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បែរជា​សមត្ថកិច្ច​ចំនួន​៣​ខណ្ឌ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​គ្នា បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជិត​២​ម៉ោង ទើប​សមត្ថកិច្ច​សម្រេច​វាស់វែង​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ជិត​អគ្គិសនី​កម្ពុជា ផ្លូវ​បេតុង​ដី​ថ្មី ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​ម៉ូតូ បុក​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បែរជា​សមត្ថកិច្ច​ចំនួន​៣​ខណ្ឌ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​គ្នា បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជិត​២​ម៉ោង ទើប​សមត្ថកិច្ច​សម្រេច​វាស់វែង​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ជិត​អគ្គិសនី​កម្ពុជា ផ្លូវ​បេតុង​ដី​ថ្មី ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ដី​ថ្មី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​បើក​ម៉ូតូ​បង្ក​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ដី​ថ្មី ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ រង​ការ​ខូចខាត បាក់បែក​ផ្នែក​ខាង​មុខ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស រលាត់​ដៃជើង​ស្រាល  ។ ដោយឡែក​ខាង​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ រង​របួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ។ ភ្លាម​ៗ​នោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សួគ៌ា ចំណែក​ម៉ូតូ​វៀច​ខាង​មុខ និង​បាក់​ក្បាំង​ចំហៀង​ខាងឆ្វេង ។

ក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន ចំនួន​បី​ខណ្ឌ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​រុញច្រាន​រឿង​ទឹកដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សមត្ថកិច្ច​ខណ្ឌមានជ័យ​ថា កើតហេតុ​នៅ​ទឹកដី​ខណ្ឌដង្កោ លុះ​សមត្ថកិច្ច​ខណ្ឌដង្កោ មក​ដល់ បាន​ថា​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះដល់​ពេល​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​បាន​ថា កើតហេតុ​នៅ​ទឹកដី ខណ្ឌមានជ័យ​វិញ ។ បន្ទាប់​ពី​ជជែក​វែកញែក​រឿង​ទឹកដី​អស់​រយៈពេល​ជិះ​២​ម៉ោង​រួច​មក ។ 

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌមានជ័យ បាន​បាន​សម្រេចចិត្ត​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕