ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អធិការរងមួយរូប ជួបគ្រោះ​អកុសល​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បើកបរ​ខ្វះ​ភាព​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅ​កៀរ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បើកបរ​ខ្វះ​ភាព​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​ស្ត្រី​ម្នាក់ ខ្ទាត​ចូល​ក្រោម​រថយន្ត​កិ.ន​ស្លា.ប់​ភ្លាម​ៗ​តែ​ម្តង​។

ហេតុ​ការ​ណ៏​ខាងលើ​​នេះ​បាន​បង្ក​ការ​ភ្ញាក់​​ផ្អើល​ដល់​ប្រជាពលរដ្ឋ ​កាលពី​​​វេលា​ម៉ោង៧​ព្រឹកថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ ២០២៣ ​នៅ​​ចំណុច​ក្នុង​បុរី​ហា​យតិ​ច តាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិតឈ្មោះ គង់ គ​ន្ធា ភេទ​ស្រី ​(រហស្សនាម កោះ​រិ​ទ្ធ ០២) ​មាន​តួនាទី ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែនការ​ងារ​ស្ត្រី ( យេ​ន​ឌ័​រ​) ។​

បើ​តាម​ប្រភព​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1032 ធ្វើ​ដំណើរ ​ក្នុង​គោលបំណង​ទៅ​កាន់​ការរ​ដ្ឋាន​ក្នុង​បុរី​ហា​យតិ​ច​។

តាម​ប្រភព​​​ដដែលបាន​បន្ត​ថា លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Zoomer-X ព​ណ៏ ទឹកក្រូច​លាយ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GL- 9475 ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​ខ្ទា.ត​អ្នក​បើកបរ​ម៉ូតូ​ចូល​ក្រោម​​រថយន្ត និង​កិ.ន​ស្លា.ប់​ភ្លាម​ៗ​តែ​ម្តង​។ ចំណែកឯ​អ្នក​បើករថយន្ត​បែន​ដឹក​ដី​នេះ បាន​ចុះ​ពី​រថយន្ត​រួច​គេចខ្លួន​បាត់​ស្រមោល បន្សល់​តែ​រថយន្ត​នៅ​និង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​បន្ត​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ ដើម្បី​មក​ធ្វើការ​វាស់វែង​យក​រថយន្ត ទៅ​រក្សា​ទុក នៅ​ការ​រិ​យា​ល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែកឯ​ស.ព​ជន​រង​គ្រោះ បន្ទាប់​ពី​សមត្ថកិច្ច ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច​សមត្ថកិច្ច បាន​ប្រគល់​ស.ព​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ