ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​កូន​ស្រី​មក​លេង​ក្មួយ​ប្រុស ដែល​ម្តាយ​លក់​ដូរ ​ក្នុង​វត្ត បែរជា​ជួប​រឿងអកុសល​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​នាំ​កូន​ស្រី មក​លេង​ក្មួយ​ប្រុស ដែល​ម្តាយ​លក់​ដូរ​នៅ​ក្នុង​វត្ត ស្រាប់តែ​កូន​

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​នាំ​កូន​ស្រី មក​លេង​ក្មួយ​ប្រុស ដែល​ម្តាយ​លក់​ដូរ​នៅ​ក្នុង​វត្ត ស្រាប់តែ​កូន​ស្រី ​និងក្មួយ​ប្រុស នាំ​គ្នា​លេង​ទឹកស្រះ បណ្តាល​​ឱ្យ​​ល.ង់ស្លា.ប់ទាំង២​នាក់ គួរ​អោយអាណោចអាធ័ម ។

ហេតុការណ៍​ខាងលើនេះ​បង្កអោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​នឹង​៣០​នាទី​រសៀលថ្ងៃទី១៣​ ខែមក​រា ឆ្នាំ២០២៣ នៅចំណុច​ស្រះទឹកក្នុង​វត្ត​ជម្ពូ​វ័ន សង្កាត់ចោម​ចៅទី​៣ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស.ពក្មេងស្រីឈ្មោះ ផុ​ន កេសរ​បុប្ផា អាយុ៣​ឆ្នាំ ​មានម្តាយ​ឈ្មោះ វ៉ង់ ធួន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ អាជីវករលក់​ដូរ រស់នៅភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងស្នោរ ឃុំទំនប់ ស្រុកបា​ធា​យ ខេត្តកំពង់ចាម ។

ស.ពក្មេងប្រុសឈ្មោះ ង​យ សំអាង នរៈ​រតនា អាយុ២​ឆ្នាំ ​មានម្តាយឈ្មោះ ឡូ​ច សុ​ខេ​ង ភេទ ស្រី អាយុ ៣៧​ឆ្នាំ មុខរបរ​លក់​ដូរ​គ្រឿង​ទេស​នៅ​វត្ត រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងស្នោរ ឃុំទំនប់ ស្រុកបា​ធា​យ ខេត្ត កំពង់ចាម ។

តាម​ប្រភពព័ត៌មាន​ពី​ស្ដ្រី​ឈ្មោះ វ៉ង់ ធួន ត្រូវ​ជាម្តាយស.ពឈ្មោះ ផុ​ន កេសរ​បុប្ផា បាននិយាយ ប្រាប់ សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃ គាត់តែងតែនាំ​កូន​ស្រី​របស់​គាត់​មក​លេង​ក្មួយ​ប្រុស​គាត់ ដែល​ម្តាយ កំពុង​លក់​គ្រឿង​ទេស​នៅ​ក្នុង​វត្ត សំរាប់​លក់​អោយ​ព្រះ​សង្ឃ លុះ​ព្រះ​សង្ឃ​ចូល​រៀន​ស្ងាត់ គាត់​បាន បាត់​កូន​ស្រី និង​ក្មួយ​ប្រុស ។ ដំបូង​គាត់​បាន​ស្រែក​ហៅដែរ​ តែ​មិន​ឮឆ្លើយ បន្ទាប់​មក​គាត់​បាន​​ដើរ​រក​ដែរ តែ​រក​មិន​ឃើ​​ញ លុះ​បន្ទាប់​មក​ប្អូន​គាត់ និង​គាត់​ទៅ​មើ​ល​នៅ​ស្រះ​ទឹក​ដើ​ម​ពោធិ៍​ទល់មុខ ចេតិយ ដោយ​គាត់​បាន​ឃើ​ញ​ក្មួយ​ប្រុស​ល.ង់​ទឹក​ផ្កាប់​មុខ​ស្លា.ប់ ហើយ​គាត់​បាន​​លើក​​ក្មួយ​ប្រុស​ដាក់ លើ​គោក ហើ​​យ​ចុះ​រាវ​រក​កូន​ស្រី​គាត់​មួយ​ទៀត តែ​រក​មិន​ឃើ​ញ ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ គាត់​បាន​ប្រាប់​ព្រះ​សង្ឃ​ក្នុង​វត្ត ​ហើយ​នៅ​ពេល​ភ្លាម​ៗ​នោះ​ដែរ ព្រះ​សង្ឃ​បាន​ចុះ​រក​​មើល​ហើ​យ ឃើ​ញជនរងគ្រោះភ្លាម​ៗ ខណៈ​ពេល ភ្លាម​ៗ​នោះ ដោយ​សារ​ក្រុម​គ្រួសារ​មិន​អស់​ចិត្ត​បាន​នាំ​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ឯក​ជន នៅ​ជិត កន្លែង​កើត​ហេតុ ពេល​នាំ​យក​មក​ដល់ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​បញ្ជាក់ថា ជន​រង​គ្រោះ​បាន ស្លា.ប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​​កើត​ហេតុ ក្រុម​គ្រួសារ​បាន​យក​ស.ព​ក្មេង​រងគ្រោះ​​ទាំង​២​មក​​តម្កល់​នៅ​ទី​ប៉ាឆា​ និង ទាក់​ទង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​ផ្នែក ជំនាញ​កោសល្យ​វិច័យ​ខណ្ឌ និង​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​ស.ព​ខាង​លើ​ភ្លាម ហើ​យ​ខាង​សមត្ថកិច្ច ជំនាញ​កោសល្យ​វិច័យ​បាន​បញ្ជាក់ថា ស.ព​ក្មេង​ប្រុសស្រី​ទាំង២នាក់​ខាង​លើ ពិត​ជា​ស្លា.ប់ ដោយ​សារ ល.ង់​ទឹកប្រាកដ​មែន ដោយ​ក្រុម​គ្រួសារ​មិន​ប្តឹង​ផ្តល់​អ្វីទាំងអស់​ ហើយ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ និង សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ក្រុម​គ្រួសារ ដើ​ម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត ជម្ពូ​វ័ន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ