ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ឲ្យមន្ត្រីថ្នាក់ជាតិ និងក្រោមកុំយកអ្នកសារព័ត៌មានជាសត្រូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះ អាង​ចំពោះ​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៣​ថា មន្ត្រី​ថ្នាក់​ជាតិ…

រាជធានី​ភ្នំពេញ ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះ អាង​ចំពោះ​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៣​ថា មន្ត្រី​ថ្នាក់​ជាតិ និង​អ្នក​ក្រោម​ជាតិ​កុំ​យក​អ្នក​សារព័ត៌មាន​ជាស​ត្រូវ និង​ត្រូវ​តែ​ធ្វើការ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន និង​កុំ​យក​អ្នក​សារព័ត៌មាន​សត្រូវ​។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ថា អ្នក​សារព័ត៌​មានបាន​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ផង​ដែរ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​សម្តែង​សាទរ និង​អរគុណ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​នោះ​រឿង​វិទ្យុ និង​ទូរទស្សន៍​ជា​រឿង​មួយ​ក៏​ប៉ុន្តែ​បណ្តាញ​អន​ឡាញ​ក៏​បាន​ជួយ​ច្រើន​ផង​ដែរ​។ ខ្ញុំ​តែងតែ​ហ្វ​វ័ត​ព័ត៌មាន​តាម​បណ្តាញ​អន​ឡាញ​នេះ​ទៅ​ដល់​បញ្ជូន​ទៅ​ខេត្ត​ណា​ដែល​មាន​បញ្ហា​ឲ្យ​ពិនិត្យ​តែ​ម្តង​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា រដ្ឋមន្ត្រី​មួយ​ចំនួន និង​អភិបាលខេត្ត​មួយ​ចំនួន​បាន​ទទួល​ដែល​ភាគី​ច្រើន​ព័ត៌មាន​បាន​ចេញពី​ព័ត៌មាន​អន​ឡាញ​។ សម្តេច​ថា ព័ត៌មាន​ខ្លះ​បាន​ផ្តល់​ឲ្យ​មានការ​ស្រាវជ្រាវ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​មាននៅ​មូលដ្ឋាន​។​ប្រជាជន​ត្រូវការ​នូវ​យុត្តិធម៌ ឬ​បញ្ហា​នានា​ដែល​គាត់​ចង់​ដោះស្រាយ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ពី​ករណី​យក​ដី​ភ្នំ​រមៀល​នៅ​ក្នុង​ខេត្តតាកែវ មានការ​ទន្ទ្រាន​យក​ដី​ភ្នំពេញ ដែល​ករណី​នេះ​មានការ​ពាក់ព័ន្ធ​នឹង​កងទ័ព​ផ្នែក​រដ្ឋបាល​ចំពោះ​ការ​ឈូស​ឆាយ​យក​ព្រៃរនាម​នៅ​ភ្នំ​ដំរី​រមៀល​នេះ​។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖« ខ្ញុំ​ពិត​មានការ​រីករាយ​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ដែល​ជា​អ្នក​ផ្តល់​ព័ត៌មាន ឥលូវ​នេះ​ទោះបី​មាន​ជា​នៅ​ស្ថាប័ន​ខ្លះ​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​បើ​ប្រៀបធៀប​ពេល​មុន វិជ្ជាជីវៈ​សារព័ត៌មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន ហើយ​អ្នក​ទទួល​បាន​ព័ត៌មាន​ក៏​បាន​ច្រើន​ជាង​មុន​»​។

សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា​៖«​ខ្ញុំ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ​ក៏​ដូច​ជា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មិន​ត្រូវ​យក​អ្នក​សារព័ត៌មាន​ធ្វើ​ជាស​ត្រូវ​នោះ​ទេ​។ វា​នឹង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ក្នុង​កា​ដឹកនាំ បើសិន​អ្នក​គិត​ថា យក​សារព័ត៌មាន​ជាស​ត្រូវ ពិត​ហើយ​ខ្ញុំ​មិន​ជំទាស់​នោះ​ទេ ជាមួយនឹង​សារព័ត៌មាន​ខ្លះ​មិន​បានការ​សូ​ម្បី​ខ្ញុំ​មិន​បានការ សូ​ម្បី​ខ្ញុំ​មិន​និយាយ​យក​រក​ផង ប៉ុន្តែ​អ្នក​សារព័ត៌មាន​មាន​ចេតនា​ល្អ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នូវ​រឿង​ពិត គឺ​គ​ម្បី​រាប់រក និង​ផ្សារ​ភ្ជាប់​នូវ​អ្នក​ព័ត៌មាន​នូវ​អ្វី​ដែល​យើង​ធ្វើ ដើម្បី​ជូន​សាធារណជន​បានដឹង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ