គួរឱ្យអាណិតក្មេងស្រីអនាថាមិនគួរពួកក្មេងស្ទាវបែកថ្នាំធ្វើបែបហ្នឹងសោះ
រាជធានីភ្នំពេញ ៖ ក្មេងស្រីតែងខ្លួនធ្វើប្រុសជាមនុស្សកំព្រាឪពុកម្តាយរស់នៅអនាថាតាមចិញ្ចើមផ្លូវកំពុងតែអង្គុយលេងត្រូវ
រាជធានីភ្នំពេញ ៖ ក្មេងស្រីតែងខ្លួនធ្វើប្រុសជាមនុស្សកំព្រាឪពុកម្តាយរស់នៅអនាថាតាមចិញ្ចើមផ្លូវកំពុងតែអង្គុយលេងត្រូវ
រាជធានីភ្នំពេញ ៖ ក្មេងស្រីតែងខ្លួនធ្វើប្រុសជាមនុស្សកំព្រាឪពុកម្តាយរស់នៅអនាថាតាមចិញ្ចើមផ្លូវកំពុងតែអង្គុយលេងត្រូវក្មេងស្ទាវសង្ស័យបែកថ្នាំកាប់នឹងដាវសាំម៉ូរ៉ៃរងរបួសសុះពេញខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១៣២កែងនឹងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះ គង់ ផានិត ភេទស្រី តែងខ្លួនធ្វើប្រុស អាយុ១៥ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយស្លាប់ចោលតាំងពីតូច រាល់ថ្ងៃដើររើសអេតចាយ ស្នាក់នៅតាមចិញ្ចើមផ្លូវ ។
តាមសម្តីពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេកំពុងអង្គុយលេងនៅកន្លែងកើតហេតុតែម្នាក់ឯង លុះដល់ម៉ោងកើតហេតុស្រាប់តែមានក្រុមក្មេងស្ទាវចំនួនពីរនាក់សង្ស័យបែកថ្នាំដែលរូបគេមិនដែលស្គាល់បានដើរទៅជិតរូបគេហើយដកដាវសាំម៉ូរៃកាប់ប្រហារទៅលើរូបគេទាំងមិនដែលស្គាល់ និងឈ្លោះគ្នាពីមុនសោះ បណ្តាលឱ្យរងរបួសធ្ងន់ឈាមហូរស្រោចខ្លួន ចំណែកឯជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ចែករំលែកព័តមាននេះ