ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ថ្ងៃទី​៣! ជនម្នាក់ទាញ​កាំបិ.ត​ចាំ​កា.ប់​​អ្នកជិតខាង​២​នាក់ ស្អែក​ឡើង​ត្រូវសមត្ថចាប់​ខ្លួន

22 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី គំរាមកំហែង​ថា​សម្លាប់ និង ប្រើប្រាស់​គ្រឿងញៀន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧ និង…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី គំរាមកំហែង​ថា​សម្លាប់ និង ប្រើប្រាស់​គ្រឿងញៀន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧ និង ១០ នាទី ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ចំនួន​០២​នាក់​(​ប្រុស​)
១.​ឈ្មោះ យ៉ុ​ង រ៉ា​វី​ន ភេទ​បុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងសំណង់
២.​ឈ្មោះ ផល្លា ខ្លឹម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។

ចំណែក​ជនសង្ស័យ​មានឈ្មោះ យ៉ុ​ង រិ​ទ្ធី ហៅ​ឡុ​ញ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​រៈ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ចំនួន​០១​លើក រយៈពេល​០៣​ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន​។

ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក កាំបិត​ផ្គាក់​ចំនួន ០១ ដើម​ផ្លែ​ដែក​ដង​ធ្វើ​អំពី​ឫស្សី ,​កាំបិត​បុ័ងតោ​ចំនួន ០១ ដើម​ផ្លែ​ដែក​ដង​ធ្វើ​អំពី​ឈើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ហើយ​តែងតែ​កាន់​កាំបិត​ផ្គាក់ និង​កាំបិតប៉័ងតោ គំរាមកំហែង​រក​កាប់សម្លាប់​ជន​រង​គ្រោះ​ច្រើន​ដង​មក​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ ២០២៦ វេលា​ម៉ោង​២១ និង​៣០ នាទី ជន​រង​គ្រោះ​ទី​១ ឈ្មោះ យ៉ុ​ង រ៉ា​វី​ន បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ភូមិ​គរ​(​ផ្ទះ​ជាប់​ព្រុំ​គ្នា​ជាមួយ​ជនសង្ស័យ​)​ក៏​ត្រូវ​បាន​ជនសង្ស័យ​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​កាប់​មិន​ត្រូវ លុះ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៧ និង​១៥​នាទី ជន​រង​គ្រោះ​ទី​១ បាន​ជិះ​ម៉ូតូ​ពី​ខាងក្រៅ​បម្រុង​តែ​ចូល​ផ្ទះ​ក៏​បានឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​នៅ​លើ​គ្រែ​ខាងក្រោម​ផ្ទះ​និយាយ​ម្នាក់ឯង​ថា អាណា​ខ្លាំង​ចូល​មក​អញ​កាប់​ឲ្យ​ងាប់​ហ្មង៎​(​និយាយ​ដដែល​ច្រើន​លើក​) លុះ​ពេល​ក្រលេក​ឃើញ​ជន​រង​គ្រោះ​ទី​១ ជនសង្ស័យ​បាន​យក​កាំបិត​ផ្គាក់​ពីក្រោយ​ពូក​ដែល​កំពុង​អង្គុយ រួច​កាន់​ដើរ​សំដៅ​មក​រក​ជន​រង​គ្រោះ​ទី​១ ឃើញ​សភាព​មិន​ស្រួល​ខ្លាច​មាន​គ្រោះថ្នាក់​ខ្លួន​បាន​ជិះ​ម៉ូតូ​គេច​ចេញ​បាត់​ទៅ​។

​បន្ទាប់​មក​ជនសង្ស័យ​បន្ត​កាន់​កាំបិត​ផ្គាក់​នោះ​ដើរ​ចុះឡើង​ៗ និយាយ​គំរាមកំហែង​ថា​នឹង​សម្លាប់​ដល់​ជន​រង​គ្រោះ​ទី​២ និង​ក្រុម​គ្រួសារ ថែម​ទៀត​ផង​។ ដោយសារ​តែ​មានការ​ភ័យ​ខ្លាច និង អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​ជនសង្ស័យ​ដែល​តែងតែ​គំរាមកំហែង​ថា​នឹង​សម្លាប់​មិន​បាន ជន​រង​គ្រោះ​ទាំង​ពីរ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ​ឲ្យ​ជួយ​អន្តរាគមន៍​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ​សហការ​ជាមួយ​ប្រជា​ការពារ​ឃុំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​យក​កាំបិត​ផ្គាក់ និង កាំបិត​បុ័ងតោ ដើរ​សំដៅ​ទៅ​រក​ជន​រង​គ្រោះ និង បាន​ស្រែក​គំរាមកំហែង​រក​កាប់សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ