ខេត្តស្វាយរៀង ៖ ក្រុមក្មេងទំនើង១ក្រុមចេញធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូអ្នកធ្វើដំណើរតាមដងផ្លូវក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីថ្ងៃទី១តែព្រះមិនជួយសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនបាន០៤នាក់បញ្ជូនមកតុលារចាត់កាតាមច្បាប់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋថាមានក្មេងទំនើង០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ០១គ្រឿង(លួចមានស្ថានទម្ងន់ទោស) រួចនាំគ្នាជិះគេចខ្លួនបាត់។
តាមប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក ដោយអនុវត្តន៍តាមបទបញ្ជាដ៏ ម៉ឺងម៉ាត់ពីឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់រោទិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ២គ្រឿងម៉ូតូជនរងគ្រោះ០១គ្រឿង) និងកាំបិត ៣ដើម។
បច្ចុប្បន្នជន សង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់លោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៦ នេះរួចហើយ៕







ចែករំលែកព័តមាននេះ