ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​រួចផុតគ្រោះថ្នាក់​ម្នាក់ ខណៈ២នាក់​ពូនិង​ក្មួយ​​​ស្លា.ប់ក្រោយផឹកស្រា​លាយ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០២៣ នេះ ករណី​សង្ស័យ​ពុល​ស្រា​អុក​ដែល​បាន​កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ផឹកស៊ី​ជុំ​គ្នា​គឺ​មាន​មនុស្ស​​២​នាក់​បាន​ស្លា​.​ប់…

ខេត្តបន្ទាយមានជ័យ ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០២៣ នេះ ករណី​សង្ស័យ​ពុល​ស្រា​អុក​ដែល​បាន​កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ផឹកស៊ី​ជុំ​គ្នា​គឺ​មាន​មនុស្ស​​២​នាក់​បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រួច​ផុត​ជីវិត តែ​កំពុង​សម្រាក​ព្យាបាល ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ មាន​១-​ឈ្មោះ​ពេក អា​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​(​ស្លា.ប់​),២-​ឈ្មោះ​ហ៊ាន ប៊ុ​ណ្ណា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល​(​ស្លា​.​ប់​) និង​៣-​ឈ្មោះ​ជា ធានី​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​(​កំពុង​សម្រាក​ព្យាបាល​)​។

យោង​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ម៉ោង​១៨​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ មក​រា ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ​ជន​រង​គ្រោះ​ទី​១ ។ របាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទី​១​និង​ទី​៣​បាន​ផឹកស្រាជី​ន​រ៉ូ​អុក ដោយ​លាយ​ជាមួយ​ក្រូចឆ្មា សូ​ដា និង​កូ​កា ប៉ុន្តែ​ជន​រង​គ្រោះ​ទី​២ ជា​គ្រូបង្រៀន​មិន​ផឹកស្រា​អុក​ជី​ន​រ៉ូ​លាយ​ភេសជ្ជៈ​ផ្សេង​ៗ​ជាមួយ​ជន​រង​គ្រោះ​ទី​១​និង​ទី​៣​ទេ គឺ​ផឹកស្រា​.​ស​ដែល​ម្ចាស់ផ្ទះ​បាន​ទិញ​ទុក​ជាង​២​ឆ្នាំ​អុក​លាយ​ជាមួយ​ក្រូចឆ្មា​,​សូ​ដា​,​កូ​កា​។

ក្នុង​ការ​ផឹកស៊ី​ជំ​គ្នា​នេះ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​សាច់​ក្លែម​ដូច​ជា​ស្លាបមាន់​បំពង​,​ចង្រិត​លីង​,​ត្រី​សាល​ម៉ុ​ន នឹង​បន្លែ​ឆា​។ របាយការណ៍​បន្ត​ថា លុះ​ម៉ោង​១៦​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១០ មក​រា ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​អស់កម្លាំង​នឹង​ថប់ដង្ហើម ត្រូវ​ក្រុម​គ្រួសា​ធ្វើការ​បញ្ជូន​ទៅ​គ្លី​នៅ​ល​ឈ្នួល ។

បន្ទាប់​មក​ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ដោយ​ឃើញ​សភាព​ពួក​គេ​ទាំង​៣​ធ្ងន់ធ្ងរ​នោះ ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជូន​បន្ត​ពី​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ប៉ុន្តែ​ជន​រង​គ្រោះ​ទី​៣​ត្រូវ​ក្រុម​គ្រួសា​បញ្ជូន​ទៅ​លាង​ឈាម​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​នៅ​ខេត្តសៀមរាប​ទាន់​ពេល​ទើប​រួច​ផុត​គ្រោះថ្នាក់​។ ជន​រង​គ្រោះ​ទី​១​នឹង​ទី​២​បាន​ស្លា​.​ប់​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​នៅ​ថ្ងៃ​ទី​១១ មក​រា 2023 ។

លោក​វរសេនីយ៍ឯក​សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា ដោយ​មានកា​សម្របសម្រួល​និ​តិ​វិធី​ពី​ឯកឧត្តម​កើត វ​ណ្ណា​រ៉េ​ត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត ទើប​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​មួយ ដោយ​មានកា​ចូលរួម​ពី​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​,​គ្រូពេទ្យ​ជំនាញ​។

ក្រោយ​ការ​ត្រួតពិនិត្យ​នឹង​ធ្វើ​កោសល​វិ​ច្ច័​យ​ចប់​សព្វគ្រប់ គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋាន​បឋម​ថា ការ​ស្លា​.​ប់រប​ស់ជន​រង​គ្រោះ គឺ​ដោយសារ​ពុល​ស្រា ព្រោះ​ក្មេង​ៗ​ក្នុងផ្ទះ​កើតហេតុ ដែល​ញ៉ាំ​អាហារ​ឬ​គ្រឿងក្លែម​ជាមួយ​ជន​រង​គ្រោះ​ទាំង​៣​មិន​មាន​កើត​អ្វី​ឡើយ​។

យ៉ាងណា​ក៏​ដោយ​គ្រូពេទ្យ​ជំនាញ​អះអាង​ថា ត្រូវ​រង​ចាំ​លទ្ធផល​ពី​មន្ទីរ​សុខាភិបាល​ដែល​បាន​យក​វត្ថុ​តាង​ពាក់ព័ន្ធ​ទៅ​ពិនិត្យ​រក​សារធាតុពុល​សិន​។ គួរ​បញ្ជាក់​ថា ករណី​ពុល​ស្រា​.​សលាយ​ជាមួយ​ភេសជ្ជៈ​ផ្សេង​កន្លង​មក​បាន​ក់ត​មាន​ជា​រឿយ​ៗ​មិន​ថា តាម​បណ្តា​ខេត្ត​នោះ​ទេ សូ​ម្បី​ពលករ​បញ្ជូន​ពី​ថៃ​ក៏​ធ្លាប់​កើត​មាន​ករណី​ពុល​ស្លា​.​ប់រ​បួស​ផង​ដែរ​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ។ ដូច្នេះ គ្រប់​គ្នា​គួរ​មានកា​ប្រុង​ប្រយ័ត្ន ពោល​មិន​ត្រូវ​ផឹកស្រា​.​ស​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​ឬ​លាយ​ជាមួយ​ភេស​ជ្ជៈ​ផ្សេង​ៗ​ឡើយ​៕

អត្ថបទសរសេរ ដោយ