ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បី​គោលដៅ ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀ.ន​៥​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន ​ជិត២០គីឡូក្រាម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពីរ ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពីរ ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដ ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​៣​គោលដៅ​ផ្សេង​ៗ​គ្នា ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឈ្មួញ​គ្រឿងញៀន​ចំនួន ៥​នាក់ និង​រឹបអូស​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១៩,១៥០​ក្រាម ស្មើ​ជិត២០គីឡូក្រាម ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា កិច្ចសហការ​បង្ក្រាប​នោះ គឺ​ធ្វើ​ឡើង​ចំនួន ៣ គោល គោលដៅ ៖ ទី​១. នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
គោលដៅ ៖ ទី​២. បង្ក្រាប​នៅ​ក្នុង​ក្នុង​បរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិ​ស្តង់​តា​ងួ​ន សង្កាត់​ប៉ា​លី​ឡៃ​២ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ មាន​ជ័យ ។ និង​គោលដៅ ៖ ទី​៣. បង្ក្រាប​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ា​លី​ឡៃ​១ ក្រុង ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ឃាត់​ជនសង្ស័យ​ទាំង​៥ នាក់ មាន ៖
១.​ឈ្មោះ ស្រី គឹ​ម​សួរ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ
២.​ឈ្មោះ ខឹ​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ
៣.​ឈ្មោះ ផា​ន់ កំសត់ ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ
៤.​ឈ្មោះ បន បៀ​ង ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ
(​មេ​ក្លោ​ង និង​ជា​ម្ចាស់​គ្រឿងញៀន​)
៥.​ឈ្មោះ ជា រ៉ុ​ង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ