ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ពាក់ព័ន្ធ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ម្នាក់​កិបកេង​ថវិកា​ជាង​៣៨​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​សំណុំរឿង​អំពើ​ពុក​រលួយ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​សំណុំរឿង​អំពើ​ពុក​រលួយ កាលពី​រសៀល​ថ្ងៃ ទី​១១ ខែមករា ឆ្នាំ​២០២៣ ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​តំណាង​អយ្យការ​ក៏​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​«ពុក​រលួយ​» តាម​មាត្រា ៥៩៧ និង​មាត្រា ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​សម្អាត​ប្រាក់ និង ហិរញ្ញប្បទាន ភាវរ​កម្ម ។

លោក​អ្នកនាំពាក្យ​បន្ត​ថា ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

សូម​ជម្រាប​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ បាន​ចាប់​បញ្ជូន​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​តី​សម្បទា និង​ជា​ភ្នាក់ងារ​របស់​ក្រសួង ដើម្បី​បើកប្រាក់​ពី​ធនាគារ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​កិបកេង​ថវិការដ្ឋ ជាង​១,៥០០​លាន​រៀល ស្មើ​ជាង​៣៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្រៅពី​កិបកេង​ថវិការដ្ឋ​ជាង​៣៨​លាន​ដុល្លារ ជនសង្ស័យ​រូប​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​របប​គោលនយោបាយ​របស់​រដ្ឋ​ជូន​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍​ចំនួន​ជិត​៤​ពាន់​នាក់ ហើយ​ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត​ង​។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឡាយ សំណាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​សំណុំរឿង​នេះ កំពុង​ស្ថិត​នៅ​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ