រាជធានីភ្នំពេញ ៖ ក្នុងអំឡុងពេលដ៏លំបាក ឬអំឡុងពេលនៃភាពមិនច្បាស់លាស់នៅក្នុងជីវិតរបស់យើង កូនៗអាចបង្កើនកម្រិតស្ត្រេសរបស់ឪពុកម្តាយ ។ ពួកគេនឹងបារម្ភជាមួយឪពុកម្តាយប្រសិនបើគេដឹង គេឮព័ត៌មានមិនល្អក្នុងក្រុមគ្រួសារដូចជាសាច់ញាតិឈឺ ឪពុកម្តាយឈ្លោះគ្នា គ្មានលុយបង់សាលា និងទឹកភ្លើងជាដើម ។ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ពីអាកប្បកិរិយារបស់កូនអ្នកនៅពេលដែលគ្រួសាររបស់អ្នកកំពុងឆ្លងកាត់ពេលវេលាមានវិបត្តិ ។

តើកូនរបស់អ្នកគេងមិនបានស្រួលទេ លាងដៃច្រើនជាងធម្មតា ឬហៀរសំបោរទេ ? នេះអាចជាសញ្ញាមួយបង្ហាញថា ពួកគេក៏កំពុងតស៊ូដើម្បីដំណើរការពិភពលោកដ៏តានតឹងជុំវិញខ្លួនផងដែរ ។ ក្នុងនាមជាឪពុកម្តាយ យើងគឺជាពន្លឺនាំផ្លូវរបស់កូនៗរបស់យើងឆ្លងកាត់ពិភពលោកដែលពោរពេញទៅដោយវត្ថុគួរឱ្យខ្លាច ។ ហើយវាជាការងាររបស់យើងក្នុងការរក្សាកូនឱ្យមានភាពកក់ក្តៅ និងធ្វើឱ្យកូនៗមានអារម្មណ៍ថា មានសុវត្ថិភាព ផាសុកភាព និងជាទីស្រឡាញ់ ជាពិសេសនៅពេលប្រឈមមុខនឹងពេលវេលាមិនមិនល្អ ។
អត្ថបទនេះផ្តល់នូវគន្លឹះដើម្បីធានាកូនរបស់អ្នកឡើងវិញថា គ្រួសាររបស់អ្នក គឺជាអាទិភាពចម្បងរបស់អ្នកក្នុងអំឡុងពេលមានភាពតានតឹង ក៏ដូចជាវិធីដើម្បីកាត់បន្ថយការព្រួយបារម្ភនៅក្នុងផ្ទះរបស់អ្នក ។

ចូលជិតកូន ហើយសម្រួល ៖ នៅពេលមានព្រឹត្តិការណ៍តានតឹងកើតឡើងនៅក្នុងជីវិតរបស់យើង វាទំនងជាក្លាយជាប្រធានបទនៃការសន្ទនានៅក្នុងផ្ទះ ។ កូនរបស់អ្នកអាចឮការសន្ទនារវាងអ្នក និងដៃគូ មិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកអំពីការបាត់បង់ការងារ សាច់ញាតិឈឺ ការជំពាក់លុយគេ គ្រោះមហន្តរាយធម្មជាតិ ឬអ្វីផ្សេងទៀត ។ របាយការណ៍ព័ត៌មានតាមទូរទស្សន៍ ឬ Facebook ក៏អាចធ្វើឱ្យកុមារតូចចិត្តជាមួយនឹងរឿង និងរូបភាពមិនល្អផងដែរ ។ ប្រសិនបើអ្នកមានកូនតូចៗនៅក្នុងផ្ទះ សូមពិចារណាការនិយាយស្តី និងការសន្ទនាមិនល្អរបស់អ្នក ហើយមើលព័ត៌មានប្រចាំថ្ងៃរបស់អ្នកសម្រាប់ពេលកូនរបស់អ្នកគេងលក់ ។
ព័ត៌មានមិនច្បាស់លាស់ ហើយក្តៅខ្លាំងពេកអាចបង្កើនកម្រិតស្ត្រេសរបស់យើង និងបង្ខូចការយល់ឃើញរបស់យើងអំពីការគំរាមកំហែងដល់គ្រួសារ និងអាចជះឥទ្ធិពលអវិជ្ជមានដល់របៀបដែលយើងធ្វើជាឪពុកម្តាយ ។ កូនៗរបស់យើងមើលទៅយើងដើម្បីកំណត់សំឡេងរំជួលចិត្តនៅក្នុងផ្ទះ ។ ពួកគេអាចនឹងមានអារម្មណ៍ស្ងប់ស្ងាត់របស់អ្នក ឬក៏ដូចជាភាពតានតឹងរបស់អ្នក ។

ក្នុងអំឡុងពេលស្ត្រេស សូមចំណាយពេលបន្តិចដើម្បីស្តាប់ និងនៅជាមួយខ្លួនឯង ។ សួរខ្លួនអ្នកថា «តើវាប៉ះពាល់ដល់ និងកូនរបស់ខ្ញុំយ៉ាងដូចម្តេច ? តើកូនរបស់ខ្ញុំរងផលប៉ះពាល់យ៉ាងណាចំពោះស្ថានភាពបច្ចុប្បន្ន ? តើកូនរបស់ខ្ញុំបានផ្លាស់ប្តូរ ឬប្រព្រឹត្តខុសតាមរបៀបណា ?បន្ទាប់មកអ្នកអាចប្រើយុទ្ធសាស្ត្រស្ងប់ស្ងាត់របស់អ្នកដើម្បីកែតម្រូវប្រសិនបើអ្នកជ្រើសរើស ។ គន្លឹះសំខាន់ គឺត្រូវបញ្ចូលពេលវេលារីករាយមួយចំនួនទៅក្នុងថ្ងៃតានតឹងរបស់អ្នក ។ ប្រសិនបើអ្នកអាច សូមចំណាយពេល ៥ នាទីដើម្បីលេងជាមួយគ្នាស្តាប់តន្ត្រីរីករាយ និងជប់លៀង ឬលេងយន្តហោះក្រដាសជុំវិញផ្ទះ ។ ចំណាយពេលដើម្បីធ្វើតាមការចង់បានរបស់កូនអ្នកក្នុងការលេង នេះនឹងធ្វើឱ្យគ្រួសារទាំងមូលមានភាពធន់នឹងការឆ្លងកាត់ពេលវេលានេះ ហើយចេញមកម្ខាងទៀតកាន់តែរឹងមាំ និងរួមគ្នាជាគ្រួសារ ។

សុវត្ថិភាពជាអាទិភាពទី ១ ៖ នឹងមានពេលខ្លះដែលអ្នកមិនអាចការពារកូនរបស់អ្នកពីដំណឹងអាក្រក់ ឬរឿងគួរឱ្យភ័យខ្លាច ។ អាយុបឋមសិក្សា និងយុវវ័យអាចដឹងរឿងរ៉ាវមិនល្អពីមិត្តភ័ក្តិនៅសាលារបស់ពួកគេ ។ នៅក្នុងការសន្ទនាទាំងអស់ជាមួយកូនរបស់អ្នក សូមរក្សាភាពស្ងប់ស្ងាត់ និងការលួងលោមតាមដែលអាចធ្វើទៅបាន ។ ត្រូវប្រាកដថា កូនរបស់អ្នកដឹងតាមរយៈសកម្មភាពរបស់អ្នក និងពាក្យសម្ដីរបស់អ្នកថា វាជាផ្នែកមួយនៃការងាររបស់អ្នកក្នុងនាមជាឪពុកម្តាយរបស់ពួកគេក្នុងការធ្វើអ្វីគ្រប់យ៉ាង ដើម្បីពួកគេមានសុវត្ថិភាព ហើយនេះពិតជាអ្វីដែលអ្នកកំពុងធ្វើ ។ ជាឧទាហរណ៍ និយាយថា ប៉ាជាឪពុកម្តាយរបស់កូន វាជាការងាររបស់ប៉ាក្នុងការការពារកូន ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ។ អនុញ្ញាតឱ្យពួកគេបញ្ចេញនូវកង្វល់របស់ខ្លួន ហើយសួរពួកគេអំពីអ្វីដែលពួកគេដឹងអំពីរឿងពិបាកទាំងនោះ ។ បន្ទាប់មកឆ្លើយសំណួររបស់ពួកគេដោយស្មោះត្រង់តាមដែលអ្នកអាចធ្វើបាន ។

ប្រសិនបើអ្នកព្រួយបារម្ភ ពួកគេព្រួយបារម្ភ ៖ ចងចាំថា កុមារ គឺជាអេប៉ុង ដែលពួកគេស្រូបយកវត្ថុវិជ្ជមាន និងវត្ថុអវិជ្ជមាន ។ ដូចនេះ នៅពេលដែលអ្នកព្រួយបារម្ភអំពីអ្វីមួយ កូនរបស់អ្នកក៏នឹងព្រួយបារម្ភអំពីវាដែរ ។ ចូរប្រើពេលវេលាដ៏លំបាក និងភាពតានតឹង ដើម្បីផ្តោតលើភាពវិជ្ជមាន ។ ផ្តល់ការគាំទ្រ ការលើកទឹកចិត្ត ការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់បន្ថែមដល់កូនរបស់អ្នក ។ ហើយកុំភ្លេចផ្តល់ក្តីសង្ឃឹម ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
សាលារៀនជូននូវវេទិកា និង មធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតា ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ