ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាច ដឹកនាំដោយលោកឡោ សុខន អភិបាលរងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី11 ខែមករា ឆ្នាំ2023 នេះ បានចុះមកដល់ដីទួលមួយកន្លែង ដែលមានផ្នូរស.ពត្រូវបានគេបញ្ចុះជិត100ឆ្នាំមុន និងខ្លះទៀតទើបតែបញ្ចុះ ស្ថិតនៅជាប់ផ្លូវជាតិលេខ31 ក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភីស្រុកកំពង់ត្រាច ។

ការចុះពិនិត្យដីបញ្ចុះស.ពដែលមានទំនាស់គ្នានោះ ក៏មានតំណាងភាគីម្ចាស់ប្លង់ធ្វើយកដីបញ្ចុះស.ពនៅភ្នំពេញក៏មក និងក្រុមសាច់ញាតិនៃស.ពបានបញ្ចុះលើដីគេធ្វើប្លង់យកដីស.ពក៏មក ។ ភាគីទាំងពីរបានជជែកគ្នាមួយប្រាវដែរ ក្រោយមកក៏បានស្ងាត់ស្ងៀមទៅវិញ។

បើតាមការអោយដឹងពីលោកលៀប ទន់ អាយុ83ឆ្នាំ និយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី11ខែមករា នេះថា ដីកន្លែងបញ្ចុះស.ពនេះ ជាដីសមាគមនសម្រាប់បញ្ចុះស.ព ហើយម្ដាយឪពុករបស់គាត់ក៏បានបញ្ចុះតាំងពីឆ្នាំ1972-73មកម្ល៉េះ ។

បុរសមានវ័យ83ឆ្នាំនិយាយទៀតថា ពេលស្រុកកើតសង្គ្រាម គាត់ក៏បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកហើយមានឈ្មោះហិន យន់ ភេទប្រុស ត្រូវជាកូនក្មួយរបស់គាត់ដែរ បានទាក់ទងថែមើលដីផ្នូរបញ្ចុះស.ពម្ដាយឪពុកគាត់ជាប្រចាំ និងបានផ្ដល់លុយកាក់ចំណាយធ្វើរបងការពារដីនោះ ដើម្បីរក្សាទុកដីទាំងនោះសម្រាប់បញ្ចុះស.ពបងប្អូនរបស់យើងទាំងអស់គ្នា។

លោកលៀប ទន់ និយាយថា កាលដែលលោករស់នៅសហរដ្ឋអាមេរិកចេះតែស្ដាប់កូនក្មួយ លុះពេលត្រឡប់មករស់នៅស្រុកខ្មែរវិញ គឺនៅភូមិបឹងធំ ឃុំអង្គសុរភី ទើបដឹងថា ប្លង់ដីកន្លែងបញ្ចុះស.ពម្ដាយឪពុក ត្រូវបានឈ្មោះហិនយន់ លួចធ្វើប្លង់កម្មសិទ្ធិយកផ្ដាច់មុខ សូម្បីតែខ្លោងទ្វារក៏គេចាក់សោបិទមិនអនុញ្ញាតអោយរថយន្តដឹកខ្សាច់ចូលទៅកាន់ផ្នូរម្ដាយឪពុកបានដែរ គេទុកដីអោយដើរទៅកាត់ផ្នូរស.ពប្រហែលមួយម៉ែត្រតែប៉ុណ្ណោះ។

ពលរដ្ឋម្នាក់ទៀត ឈ្មោះលឹម យោង ភេទប្រុស អាយុ57ឆ្នាំ ត្រូវជាក្រុមគ្រួសារស.ពបញ្ចុះលើដីសហគមន៍និយាយប្រាប់អោយដឹងថា ក្រុមគ្រួសារស.ពដែលបានបញ្ចុះលើដីសមាគមមានគម្រោងប្ដឹងទៅឯកឧត្តមអភិបាលខេត្តកំពត ទាមទារដីសមាគមបញ្ចុះស.ពនោះយកមកទុកជាដីសម្រាប់បញ្ចុះស.ពវិញ ព្រោះកាលធ្វើប្លង់យកដីបញ្ចុះស.ពនោះ គ្មានអ្នកណាបានដឹងទេ ។

ហើយនៅក្នុងប្លង់ដីបញ្ចុះស.ពឃុបឃឹតគ្នាថា ជាដីអំណោយរបស់រដ្ឋចេញប្លង់ក្នុងឆ្នាំ2005។ ចំណែកឯស្ត្រីម្នាក់ដែលបានអះអាងថា ជាកូនលោកហិន យន់ ជាម្ចាស់ប្លង់ដីសម្រាប់បញ្ចុះស.ពនិយាយថា កាលឪពុកនាងឈ្មោះហិន យន់ នៅរស់ ម្ដេចក៏មិនតវ៉ា ពេលនេះឪពុកគាត់បានស្លា.ប់ហើយ ទើបនាំគ្នាមកប្ដឹងទាមទារយកដីបញ្ចុះស.ពនោះមកវិញ។

លោកឡោ សុខន អភិបាលរងស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងថា អាជ្ញាធរចុះមកដល់ដីផ្នូរបញ្ចុះស.ពនេះ គ្រាន់តែជំនាញភូមិបាលធ្វើការវាស់វែង ដើម្បីផ្ទៀងផ្ទាត់ដីដែលមានទំហំ24/46ម៉ែត្រការ៉េ ។ លោកឡោសុខន អភិបាលរងស្រុកកំពង់ត្រាចនិយាយថា ការដោះស្រាយគ្នាម្ដងរួចមកហើយ តែភាគីទាំងសងខាងមិនត្រូវរ៉ូវគ្នា។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ