ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ចាប់ខ្លួន​មន្ត្រី​ក្រសួង​សង្គមកិច្ច​ម្នាក់ ពាក់ព័ន្ធ​ករណី​កិបកេង​ថវិការដ្ឋ​ជាង​៣៨​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ បាន​ចាប់​បញ្ជូន​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​តី​សម្បទា និង​ជា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ បាន​ចាប់​បញ្ជូន​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​តី​សម្បទា និង​ជា​ភ្នាក់ងារ​របស់​ក្រសួង ដើម្បី​បើកប្រាក់​ពី​ធនាគារ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​កិបកេង​ថវិការដ្ឋ ជាង​១,៥០០​លាន​រៀល ស្មើនឹង​ជាង​៣៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រៅពី​ការ​កិបកេង​ថវិការដ្ឋ​ជាង​៣៨​លាន​ដុល្លារ ជនសង្ស័យ​រូប​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​របប​គោលនយោបាយ​របស់​រដ្ឋ​ជូន​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហ​គមន៍​ចំនួន​ជិត​៤​ពាន់​នាក់ ហើយ​ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត​ផង​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឡាយ សំណាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ