ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបទីតាំង​បញ្ជល់​មាន់​អន​ឡាញមួយ​កន្លែង ក្នុង​​សង្កាត់​ស្ទឹងមានជ័យ​ទី​២

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែ.ង​បញ្ជល់​

​រាជធានី​ភ្នំពេញ ៖ កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែ.ង​បញ្ជល់​មាន់ អន​ឡាញ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ។

​​នៅ​​រសៀល​ម៉ោង៣​រសៀល​​ថ្ងៃ​ទី ១០ ខែ មក​រា ឆ្នាំ ២០២៣ លោក​សេង គន្ធ អភិបាលរង​ខណ្ឌ បាន​បើក​ប្រ​តិ​ប​តិ្ក​ការ​ចុះ​បង្ក្រាប​ទីតាំងបញ្ជល់​មាន់​តាម​អន​ឡាយ មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជាក់ស្តែង​ការ​ចុះ​បង្ក្រាប​នេះ កម្លាំង​អាជ្ញាធរ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ (ស្រី៣​នាក់) មាន​អ្នកលេង និង​អ្នក​មើល​ការ និង​ដកហូត​វត្ថុ​ម៉ូតូ​ចំនួន​៧​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ធំ​ផង​ដែរ ។

បច្ចុប្បន្ន​ ក្រោយ​ពេល​ចុះ​បង្ក្រាប​រួច កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ បាន​ធ្វើការ​បញ្ជូន​ខ្លួន​មនុស្ស​ប្រុស​ស្រី ទាំង៦​នាក់ និង​ម៉ូតូ៧​គ្រឿង រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ធំ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមាន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ