ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ដឹក​ទឹក​ទៅ​ពន្លត់ភ្លើង​ឆេះ​ចម្ការ តែ​អកុសល​ជួប​គ្រោះ​ស្មាន​មិន​ដល់

1 ឆ្នាំ មុន
  • ក្រចេះ

កសិករ​ម្នាក់​បាន​គាំងបេះដូង​ស្លា​.​ប់​បាត់បង់​ជីវិត កាល​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុង

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កសិករ​ម្នាក់​បាន​គាំងបេះដូង​ស្លា​.​ប់​បាត់បង់​ជីវិត កាល​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ដោយសារ​មូលហេតុ កសិករ​រូប​នោះ​បាន​បើក​ត្រាក់ទ័រ​ដឹក​ទឹក​យក​ទៅ​ពន្លត់ភ្លើង​ឆេះ​ចម្ការ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ វ៉ា​ន់ ចំរើន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចាម ឃុំ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

បើ​តាម​ការ​សាក្សី​ឈ្មោះ ដ​ន ដា​មុំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បានដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ប្តី​របស់​ខ្លួន​បាន​បើក​ត្រាក់ទ័រ​ដឹក​ទឹក ដើម្បី​យក​ទៅ​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី ចំណែក​រូប​គាត់​វិញ​នៅ​ក្នុង​រោង​ចាំចំការ​។

ស្ត្រី​ជា​ភរិយា​ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​ភ្លើង​កំពុង​តែ​ឆេះ​ចម្ការ​នោះ ប្តី​គាត់​បើក​ត្រាក់ទ័រ​ដើរ​បាញ់​ទឹក​ពន្លត់ភ្លើង ស្រាប់តែ​ពេល​នោះ​គាត់​ក៏​បានឃើញ​ប្តី​របស់​គាត់​ឈ្លក់ផ្សែង​ភ្លើង ហើយ​ក៏​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​សន្លប់​ស្តូកស្តឹង​បាត់បង់​ស្មារតី និង​ដាច់ខ្យល់​ស្លា​.​ប់​បាត់​តែ​ម្តង តែ​ដោយសារ​មិន​អស់ចិត្ត រូប​គាត់​និង​បងប្អូន​ក៏​បាន​បញ្ជូន​ជនរ​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ស្វាយ​ជ្រះ ក៏​ហួសពេល​ហើយ​ដែរ​។

បន្ទាប់​មក​ស​.​ព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ