ការ​ទិញ​ទំនិញ​អន​ឡាញ​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែឧសភា


ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ទិញ​ទំនិញ​អន​ឡាញ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​ខែឧសភា ដោយសារ​មនុស្ស​កាន់តែ​ច្រើន​ស្ទាត់ជំនាញ​ប្រើប្រាស់​ឧបករណ៍​ឥត​ខ្សែ ។

យោង​តាម​ទិន្នន័យ​របស់​ស្ថិតិ​កូរ៉េ​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​លក់​តាម​រយៈ​ទូរស័ព្ទ​ដៃ​ទំនើប និង​ថេ​ប​ប្លេ​ត បាន​កើនឡើង​៣,៣​ប៊ី​លាន​ដុល្លារ​កាលពី​ខែឧសភា កើនឡើង​៣៧,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។ វា​កើន​លើស​ការ​ជួញដូរ​នៅ​ខែមីនា ស្មើ​តែ​៣,២​ប៊ី​លាន​ដុល្លារ​។ ចំណែក​ទឹកប្រាក់​សរុប​សម្រាប់​ប្រតិបត្តិការ​តាម​អន​ឡាញ​ស្មើ​៥,៤​ប៊ី​លាន​ដុល្លារ ក្នុង​អត្រា​៦០,៧% ។

ការ​ទិញ​ទូរស័ព្ទ​ចល័ត​នៅ​កូរ៉េ​ខាងត្បូង បាន​កើនឡើង​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ពលរដ្ឋ​ប្រទេស​នេះ​និយម​ប្រើប្រាស់​ឧបករណ៍​ទំនើប​កាន់តែ​ខ្លាំង​ឡើង ។

ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ និង​សំបុត្រ​កុន​តាម​ទូរស័ព្ទ​បាន​កើនឡើង​១៥,២%​ក្នុង​ខែឧសភា ស្មើ​៤៣៧​លាន​ដុល្លារ ខណៈ​ការ​លក់ និង​ការ​ចែកចាយ​ម្ហូបអាហារ​កើនឡើង​៦០,៦%​ក្នុង​រយៈពេល​១​ឆ្នាំ ស្មើ​៤៨៦​លាន​ដុល្លារ ។

ការ​លក់ទំនិញ​អន​ឡាញ​ដូច​ជា សម្លៀក​បំពាក់​បាន​កើនឡើង​៣៨,៧% ស្មើ​៣៩០​លាន​ដុល្លារ ចំណែក​គ្រឿងសម្អាង​ស្មើ​២៧៩​លាន​ដុល្លារ កើនឡើង​២៦,៧%​បើ​ធៀប​នឹង​ឆ្នាំ​មុន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ