ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​យោធា​ផ្កាយ​២ ត្រូវ​​តំណាង​អយ្យកា​រ​ស៊ើប​សួរពេញ១​ថ្ងៃ មិន​ទាន់​ចប់​ទេ​ ករណី​ប្រើ​អំពើ​ហិ.ង្សា​លើ​​ក្រុម​គ្រួសារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង តំណាង​អ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង តំណាង​អ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២ ០២៣ នេះ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ម្នាក់ ដែល​ជាប់​ពាក់​ពន្ធ​ករណី​ប្រើ​អំពើ​ហិ.​ង្សា​ក្នុង​គ្រួសារ ហើយ​ការ​ស៊ើបសួរ​នោះ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បញ្ចប់​នៅឡើយ​ទេ ដូច្នេះ​តំណាង​អយ្យការ​បាន​សម្រេច​ផ្ញើ​លោក​ផ្កាយ​២​យោធា ទៅ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពេញ​គ្រប់គ្រង​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​បន្ត​ថ្ងៃ​ទី​១០ ខែ​ម ករា ស្អែក​នេះ ។

ដូច្នោះ​រង់ចាំ​តាមដាន​តទៅ​ទៀត តើ​ជោគវាសនា​ចុង​ក្រោយ​របស់​លោក​ផ្កាយ​២​យោធា ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ.​ង្សា​ក្នុង​ក្រុម​គ្រួសារ អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​សំណាក់​ស្ថាប័ន​អយ្យការ​ដែរ​ឬទេ តែបើ​សិន​រឿង​នេះ​ភាគី​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ដក​ពាក្យបណ្តឹង​វិញ​នោះ លោក​ផ្កាយ​២​យោធា ប្រឈម និង​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

តែ​ទោះជា​យ៉ា​ង​ណា​ក្តី រឿង​នេះ​ជា​រឿង​ទំនាស់​ក្នុង​ក្រុម​គ្រួសារ​ទេ សូម​ឲ្យ​ភាគី​ទាំង​ពីរ​ទទួលយក​ការ​សម្រុះសម្រួល​គ្នា ដោយ​សុខ​សន្តិភាព​វិញ​ទៅ អាណិត​អនាគត​កូន ។

សូម​ជម្រាប​ថា លោក​ឧត្តមសេនីយ៍​យោធា​ពាក់​ផ្កាយ​២ ម្នាក់ បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​.​ប្រើ​អំពើ​ហិ.ង្សា​លើ​ក្រុម​គ្រួសារ ។ លោក​ឧត្តមសេនីយទោ​យោធា​រូប​នោះ​មានឈ្មោះ អឿ​ង ប៉ុ​ល​ភិ​វឌ្ឍន៍ ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សរុប នៃ​ក្រសួងការពារជាតិ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ចាត់ បញ្ជូន​មក​ដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមករា រួច​ហើយ ចំណែក​មន្ត្រី​យោធា​ដែល​ពាក់​ផ្កាយ​២ នោះ និង​ត្រូវ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ព្រឹ​ថ្ងៃស្អែក នេះ ។

តាម​ប្រភព​ព័​ត៍​មាន​ឲ្យ​ដឹង​ថា ដើមបណ្តឹង​ក្នុង​សំណុំរឿង​អំពើ​ហិ.ង្សា​នោះ​មាន​ជន​រង​គ្រោះ​៣ នាក់ ទី​១-​ប្រពន្ធ ទី​២-​ប្អូនថ្លៃ ទី​៣-​ក្មួយ​ស្រី ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ អឿ​ង ប៉ុ​ល​ភិ​វ​ឌ្ឍ​ន៌ បាន​មក​ផ្ទះ ហើយ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ក្មួយ ស្រី ប្អូនថ្លៃ និង​ប្រពន្ធ រហូត​ឈាន​ដល់​ប្រើ​អំពើ​ហឹ​ង្សា​លើ​ក្រុម​គ្រួសារ​ទៀត​ផង ។ យប់​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន ឲ្យ​ទៅ​ជួយ​អន្ត​រាគ មន៍ ដើម្បី​ទប់ស្កាត់​កុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។

ពេល​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់ ក៏​បាន​សម្រុះសម្រួល​គ្នា​ឲ្យ​ភាគី​ទាំង​ពីរ​ស្ងប់​ស្កាត់ និង​ចូល​បន្ទប់ដេក​រៀងខ្លួន​ទៅ ។ លុះ​ព្រឹក​ឡើង​ភ្ញាក់​ពី​ដំណេក បុរស​ជា​ប្តី​នៅ​តែ​បង្កាត់ភ្លើង​ទំនាស់​ជា​ពាក្យ​សំដី និង​ប្រើ​អំពើ​ហឹ​ង្សា​មក​លើ​ក្រុម​គ្រួសារ​ដដែល ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​ភ័យ​ខ្លាច ទើប​ពួក​គាត់​បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ត​កិច្ច​កង​រាជ អាវុធហត្ថ ឲ្យ​ទៅ​ជួយ​អន្តរាគមន៍​ម្តងទៀត នៅ​ពេល​សមត្ត​កិច្ច​ចុះ ទៅ​ដល់ បាន​ធ្វើការ​ឃាត់ខ្លួន​លោក​ផ្កាយ​២ និង​ដកហូត​អាវុធ​អា កា​២ ដើម និង​គ្រាប់​មួយ​ចំនួន ។

ជន​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា លោក​ផ្កាយ​២​យោធា​រូប​នោះ មិនមែន​ទើបតែ​ប្រើ​អំពើ​ហិ.ង្សា​លើ​ក្រុម​គ្រួសារ​ម្តងនេះ​ទេ គឺ​កើត​ឡើងជា​ញឹកញាប់​អស់​រយៈពេល ៧​ទៅ​៨​ឆ្នាំ​មក​ហើយ ដែល​ក្រុម​គ្រួសារ​រង​ទុក្ខ​លំបាក តែ​ក៏​មិន បាន​ប្តឹងផ្តល់​នោះ​ដែរ ដើម្បី​ទុក​កិត្តិយស​ឲ្យ​គាត់ ប៉ុន្តែ​អំពើ​ហិ.​ង្សា​ពេល​នេះ​ទ្រាំ​លែង​បាន ទើប​ពួក​គាត់​សម្រេចចិត្ត​ប្តឹង​សមត្ត​កិច្ច​ឲ្យ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ដូច្នោះ​សុំ​ឲ្យ​តុលាការ​ជួយ​ផ្តល់​ភាព​យុ​ត្តិ​ធ​ម៍ ដល់​ពួក​គាត់​ជា​ជន​រង​គ្រោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ