ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន២នាក់ពាក់ព័ន្ធករណី​ប្ល.ន់ចិនដូចគ្នា ត្រូវ​ចាប់​បញ្ជូនទៅតុលាការ​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ជនជាតិ​ចិន​២​នាក់ ដែល​បាន​មក​រស់នៅ​ប្រកប​មុខរបរ​រកស៊ី​ក្នុងស្រុក​ខ្មែរ

រាជធានី​ភ្នំពេញ ៖ ករណី​ជនជាតិ​ចិន​២​នាក់ ដែល​បាន​មក​រស់នៅ​ប្រកប​មុខរបរ​រកស៊ី​ក្នុងស្រុក​ខ្មែរ ត្រូវ​បាន​កម្លាំង​សម​ត្យ​កិច្ច​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ ពាក់​ព័ន្ធ​​ករណី​ប្ល.ន់​យក​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ ដឹង​តាម​ទូរស័ព្ទ​ថា កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​៥និង៣០​នាទី​ល្ងាច​ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោ​ស (​ប្រើ​អាវុ.ធ​ខ្លី​ម៉ាក Lock ១៩ ពណ៌​ខ្មៅ និង​កូនកាំបិ.ត​ភ្ជង់​ប្ល.ន់​យក​ប្រាក់​ចំនួន៧៣៩ដុល្លារ​សហរដ្ឋអាមេរិក​) ពី​ជនជាតិ​ចិន នៅ​ចំណុច​ហាង​ហួយ​យ៉ូ​វ ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ (​ក្នុង​កោះ​ពេជ្រ​) ។

ក្រោយ​កើតហេតុ​ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​យុ​ត្តិ​ធ​ម៍ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនា ញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព និង​សាកសួរ​សាក្សី​ផ្សេង​ៗ ដើម្បី​កំណត់​មុខសញ្ញា​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន ។

លោក ប៊ុ​ន សត្យា បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ ២០២៣ វេលា​ម៉ោង​២និង​៣០នាទីរសៀល​ ប្រហែល​១៩​ម៉ោង ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ក្នុងនោះ​ម្នាក់​ឈ្មោះ YAO YUHONG ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៤៣ឆ្នាំ និង ម្នាក់​ឈ្មោះ WANG YANG ភេទ​ប្រុស ជនជាតិ​ចិន អា​យុ​៣៦​ឆ្នាំ នៅ​ចំណុច​ផ្លូវ​មុខ​ច្រកចូល​បុរី​ចំការមន ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ និង​ដកហូត​បាន​អាវុ.ធ​ខ្លី​១​ដើម ម៉ាក LOCK ១៩ ពណ៌​ខ្មៅ បង់​២ និង​គ្រាប់​ចំនួន​១៧ គ្រាប់ និង​កូនកាំបិ.ត​បត់​ដង​ឈើ ១ ។

នៅ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​ពីរ​ខាងលើ ត្រូវ​សមត្ត​កិច្ច​បាន​នាំ​យក​ទៅ​សាកសួរ ទើប​ជនសង្ស័យ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ភ្ជ.ង់​ប្ល.ន់​យក​ប្រាក់​ចំនួន ៧៣៩ ដុល្លារ​អា​មេ​រិ​ក ពី​ជនជាតិ​ចិន​ដូច​គ្នា​នោះ​ពិតប្រាកដ​មែន ។

បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​អាវុ.ធ​ខ្លី​ដើម ពាក់​ព័ន្ធ​សកម្មភាព​ប្ល.ន់​លុយ​ខាងលើ​នោះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ