ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍​ប្រមូលផ្តុំ​គ្នា​ស្នើ​សុំ​ឲ្យ​តុលា​ការ​ពន្យល់​ពាក្យ «​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​»

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​មុខ​សាលា​ដំ​ដំបូង​រាជធានី​ភ្នំពេញ មាន​ក្រុម​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ប្រមាណ​២៥​នាក់​ដឹកនាំ​ដោយ​ឈ្មោះ ឈឹ​ម សុ​ខន ភេទ​ស្រី អាយុ​៤២​ឆ្នាំ បាន​មក​ប្រមូលផ្តុំ​គ្នា​ក្នុង​គោលបំណង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​តុលាការ​ពន្យល់​ឲ្យ​ច្បាស់​អំពី​ពាក្យ​ថា

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣​នេះ នៅ​មុខ​សាលា​ដំ​ដំបូង​រាជធានី​ភ្នំពេញ មាន​ក្រុម​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ប្រមាណ​២៥​នាក់​ដឹកនាំ​ដោយ​ឈ្មោះ ឈឹ​ម សុ​ខន ភេទ​ស្រី អាយុ​៤២​ឆ្នាំ បាន​មក​ប្រមូលផ្តុំ​គ្នា​ក្នុង​គោលបំណង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​តុលាការ​ពន្យល់​ឲ្យ​ច្បាស់​អំពី​ពាក្យ​ថា «​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​» តើ​ពាក្យ​នោះ​មាន​បំរាម​អ្វីខ្លះ៕ សុំ​តុលាការ​ពន្យល់​បន្ថែម ដើម្បី​ងា​.​យ​ស្រួល​សម្រាប់​ពួក​គេ​អនុវត្ត​។

ចំពោះ​មូលហេតុ​បានជា​ពួក​គេ​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​តុលាការ​ពន្យល់​ពាក្យ «​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​» នោះ ព្រោះ​មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​ជា​ច្រើន​នាក់​កំពុង​ជាប់​បំរាម​របស់​តុលាការ ដោយ​មិន​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ដើរហើរ ដូច​ប្រជាពលរដ្ឋ​ធម្មតា​​នោះ​ទេ​។

ការ​ប្រមូលផ្តុំ​គ្នា​នោះ គឺ​មាន​តំណាង​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍ ចំនួន​៦​នាក់ ក្នុង​នោះ​រួម​មាន ៖ ១-​ឈ្មោះ ឈឹ​ម សុ​ខន ភេទ​ស្រី អាយុ​៤២​ឆ្នាំ​, ២- ឈ្មោះ ឃ្លាំង សុ​បិ​ន្ត ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​, ៣-​ឈ្មោះ រី សុវណ្ណ​ឌី ភេទ​ស្រី អាយុ​៤២​ឆ្នាំ​, ៤- ឈ្មោះ សុ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣២​ឆ្នាំ​, ៥-​ឈ្មោះ ហៃ សុភាព ភេទ​ស្រី និង​៦- ឈ្មោះ ទូច សិរី​មាស ភេទ​ស្រី ត្រូវ​បានការ​អនុញ្ញាតិ​ឲ្យ​ចូល​ទៅ​ក្នុង​តុលាការ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​នោះ ពេល​ដាក់​ពាក្យ​រួច​ហើយ តំណាង​បាតុករ​ទាំង​៦​នាក់​ក៏​បាន​ចេញ​មក​វិញ នឹង​នាំ​គ្នា​រំសាយ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​រង់ចាំ​លទ្ធផល​ទៅ​ថ្ងៃក្រោយ​។

ហើយ​នា​ពេល​នោះ គេ​ក៏​បាន​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន អង្គការ​ឃ្លាំមើល​សង្គម លី​កាដូ និង​សមាគម​អា​ដ​ហុ​ក ក៏​បាន​ចូលរួម​តាមដាន​ព្រឹត្តិការណ៍​នោះ​ដែរ​។ ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ខណ្ឌ​៧​មក​រា បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ មិន​ឲ្យ​កើត​មាន​សកម្មភាព​ដ៏​អាក្រក់​ណាមួយ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ